ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៤០នាក់ ជាសះស្បើយចំនួន ១០៨នាក់ និងមិនមានអ្នកស្លាប់នោះទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 35
កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៤០នាក់ ជាសះស្បើយចំនួន ១០៨នាក់ និងមិនមានអ្នកស្លាប់នោះទេ កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៤០នាក់ ជាសះស្បើយចំនួន ១០៨នាក់ និងមិនមានអ្នកស្លាប់នោះទេ

ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤០នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១០៨នាក់ និងមិនមានអ្នកស្លាប់នោះទេ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមឆ្លងថ្មីទាំងអស់នោះ សុទ្ធសឹងជាករណីឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron។

សូមជម្រាបថា គិតត្រឹមពេលនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៥,៦២៥​នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១៣១,៧០៦នាក់ និងស្លាប់សរុបចំនួន ៣,០៥៤នាក់៕

អត្ថបទទាក់ទង