ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «កូវីដ-១៩ បង្ហាញច្បាស់ថា តើនរណាជាអ្នក ការពារអាយុជីវិតពលរដ្ឋខ្មែរ?»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 53
លិខិតមិត្តអ្នកអាន៖  «កូវីដ-១៩ បង្ហាញច្បាស់ថា តើនរណាជាអ្នក ការពារអាយុជីវិតពលរដ្ឋខ្មែរ?» លិខិតមិត្តអ្នកអាន៖ «កូវីដ-១៩ បង្ហាញច្បាស់ថា តើនរណាជាអ្នក ការពារអាយុជីវិតពលរដ្ឋខ្មែរ?»

រហូតមកទល់បច្ចុប្បន្ននេះប្រទេសកម្ពុជាយើងស្ថិតក្នុងចំណោមប្រទេសដ៏តិចតួចបំផុតក្នុងពិភព លោកដែលរងផលប៉ះ ពាល់តិចតួចពីមេរោគ Covid-19។ គិតមកត្រឹមថ្ងៃទី ០៨ មេសា ២០២០ នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុប ១១៧នាក់ ដែលភាគច្រើនគឺជាជនបរទេសនិងជនជាតិខ្មែរដែលចម្លងពីខាងក្រៅ។ ចំណែកឯការឆ្លងក្នុងស្រុកវិញក៏មានតិចតួចបំផុតដែរ ហើយក្នុងចំណោមអ្នកឆ្លងទៀតសោត ជាងពាក់កណ្តាលបានជាសះស្បើយឡើងវិញ។ មកដល់ម៉ោងនេះ នៅមិនទាន់មានអ្នកណា ម្នាក់ស្លាប់ដោយសារ Covid-19 នៅឡើយទេ នៅក្នុងប្រទេសកម្ពុជាយើង។ នេះគឺជាលទ្ធផលនៃកិច្ចខិតខំ ប្រឹងប្រែងប្រកបដោយភាពឈ្លាសវៃរបស់មេដឹកនាំខ្មែរដោយមានការចូលរួមយ៉ាងសកម្មបំផុតពីសំណាក់គ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមហាជនខ្មែរគ្រប់មជ្ឈដ្ឋាន។

មេដឹកនាំកម្ពុជា គឺលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ដោយឈរ លើ «កត្តាពេលវេលាជាអាវុធយុទ្ធសាស្ត្រ» បានបង្ហាញឲ្យយើងឃើញពីភាពប៉ិនប្រសប់ក្នុងការចាត់ចែង ដោះស្រាយនិងដឹកនាំគ្រប់គ្រងសភាពការណ៍ បានយ៉ាងល្អក្នុងដំណើរការ ប្រយុទ្ធប្រឆាំងជាមួយនឹង Covid-19 ទៅតាមដំណាក់កាលនីមួយៗ។ ហេតុដូច្នេះហើយបានជាទាំងការដាក់ចេញនូវគោលនយោបាយសុខាភិបាល សេដ្ឋកិច្ច និងការបរទេស សុទ្ធតែ ដើរនៅលើផ្លូវត្រូវនិងបានទទួល លទ្ធផលជាវិជ្ជមានទាំងអស់។

នៅលើនយោបាយការបរទេស លោកនាយករដ្ឋមន្ត្រីបានបង្ហាញ ពីគំរូដល់ពិភពលោកមុនគេក្នុងការប្រយុទ្ធប្រឆាំងជាមួយ Covid-19 តាមរយៈការពង្រឹងស្មារតីប្រជាពលរដ្ឋកុំឲ្យតក់ស្លុត, កុំឲ្យភ័យស្លន់ស្លោនៅចំពោះមុខមេរោគដ៏កាចសាហាវនេះ, ការបង្ហាញ សាមគ្គីភាព «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក», និងការដោះស្រាយវិបត្តិមនុស្សធម៌ដែលកើតចេញពីការរើសអើងជាដើម។

បច្ចុប្បន្ន ឈានចូលដល់ដំណាក់កាលនៃការចាត់វិធានការតឹងរ៉ឹងដើម្បីបង្ការកុំឲ្យមានការឆ្លងរាលដាល នៃមេរោគ Covid-19 ពីព្រោះមេរោគនេះបាននិងកំពុងវាយលុកយ៉ាងពេញទំហឹងទៅលើបណ្តាប្រទេសជឿនលឿននិងប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗនៅ លើពិភពលោក។

ទោះបីជាកម្ពុជាស្ថិតក្នុងស្ថានភាពល្អដែលអាចគ្រប់គ្រងបានយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាល មិនបានធ្វេសប្រហែសឡើយ ពោលគឺត្រូវប្រើវិធានការ «ការពារជាជាងព្យាបាល»។ ដូច្នេះការផ្អាកមិនឲ្យមានការឈប់សម្រាកពេលបុណ្យចូលឆ្នាំថ្មី គឺជាវិធានការដ៏សំខាន់ចាំបាច់បំផុតមួយក្នុងចំណោមវិធានការជាច្រើនដែលរដ្ឋាភិបាល បាន ដាក់ចេញជាបន្តបន្ទាប់ដើម្បីតែ ការពារអាយុជីវិតពលរដ្ឋខ្មែរកុំឲ្យរងគ្រោះដោយសារ Covid-19 តែប៉ុណ្ណោះ ហើយបើនិយាយអោយងាយស្រួលស្តាប់គឺ ការលើកពេលឈប់សំរាកនូវពិធីបុណ្យចូលឆ្នាំខ្មែរលើកនេះក៏ដើម្បី «ជៀសវាងក្រោយសប្បាយក្លាយជាទុក្ខតែប៉ុណ្ណោះ»

អ្វីដែលខ្ញុំមានការកត់សម្គាល់ម្យ៉ាងទៀតនោះគឺ ការចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តនូវថវិកា និងប្រាក់ខែផ្ទាល់ខ្លួនពីសំណាក់ ឧកញ៉ា មហាសេដ្ឋី និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់គឺជាសក្ខីភាពនៃកម្លាំងមហាសាមគ្គីជួយគ្នាក្នុងគ្រាមានអាសន្នទៅតាមលទ្ធភាពរៀងៗខ្លួនដោយមិនត្រូវឈរឱបដៃ មើលនោះឡើយ។

វប្បធម៌នៃការចែករម្លែកក្នុងសង្គមខ្មែរដែលមានចាប់តាំងពីអង្គព្រះមហាក្សត្រ មន្ត្រីថ្នាក់ ដឹកនាំស្ថាប័នជាតិ រហូតដល់មន្ត្រីរាជការ និងពលរដ្ឋសាមញ្ញដែលជាព្រលឹងនៃសង្គមខ្មែរនៅតែ រស់រវើកក្រោមសិល្បៈដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ហើយសកម្មភាពទាំងអស់នេះពិតជាបានបង្ហាញ ឲ្យឃើញថា រដ្ឋាភិបាលដែល មានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកដឹកនាំ និងក្រោមម្លប់សន្តិភាព ម្លប់របស់អង្គព្រះមហាក្សត្រ គឺជាអ្នកចេញមុខការពារអាយុជីវិត និងការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរគ្រប់កាលៈទេសៈមិនថាពេលមានគ្រោះធម្មជាតិ, គ្រោះអាសន្ន នៃរោគឆ្លង ឬក៏គ្រោះខាងនយោបាយនោះឡើយ ពៅលគឺ «ទីណាមានទុក្ខទីនោះមានមុខលោក ហ៊ុន សែន»

ចុះចំណែក ក្រុមអ្នកនយោបាយ អ្នកវិភាគ និងសង្គមស៊ីវិលដែលតែងតែចេញមុខនិយាយគ្រប់រឿង តើពេលនេះពួកគេកំពុងនៅឯណា? និងកំពុងធ្វើអ្វីខ្លះជាប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ?

ខ្ញុំខំតាមដានណាស់ដែរតែដូចជាមិនបានឃើញមានសកម្មភាពណាមួយទាល់តែសោះ ទាំងកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី និងថវិកា ក្នុងការជួយដល់ប្រទេសជាតិនិងប្រជាជនក្នុងគ្រា មានអាសន្ននេះ។ ឬមួយក៍ពួកគេបានត្រឹមតែនិយាយ ចាំតែស្តីបន្ទោស តែមិនចេះធ្វើអ្វីសោះ? មានអ្នកខ្លះទៀត មិនត្រឹមតែមិនបានបរិច្ចាគសូម្បីមួយកាក់ មួយសេន ប៉ុណ្ណោះទេ ប៉ុន្តែនៅនិយាយឌឺដងដល់អ្នកបរិច្ចាគថែមទៀត។ អ្នកខ្លះទៀតដែលរត់ទៅជ្រកកោននៅឯបរទេស ហើយកំពុងសម្ងំលាក់ខ្លួនព្រោះខ្លាច Covid-19 មិនព្រមបើកភ្នែកមើលប្រទេសដែលខ្លួនកំពុងលាក់ខ្លួននោះថា តើមានសភាពអាក្រក់បែបណាទេ តែបែរមកនិយាយចាក់រុក ឆ្កឹះឆ្កៀល បន្តុះបង្អាប់ប្រទេសជាតិរបស់ខ្លួន ដែលមកដល់ពេលនេះ នៅមិនទាន់រងគ្រោះធំដុំនិងក៍មិនទាន់មានប្រជាជនខ្មែរណាម្នាក់បានស្លាប់នៅឡើយនោះដែរ។

សរុបទៅ បញ្ហា Covid-19 ដែលពិភពលោកកំពុងប្រឈមមុខនឹងគ្រោះមហន្តរាយធំធេងនៅពេលនេះគឺជាវិញ្ញាសារដ៏សំខាន់ជាក់ស្តែងក្នុងការបង្ហាញឲ្យឃើញពីមនុស្ស២ក្រុមខុសគ្នាស្រឡះ នោះគឺ៖

  • ក្រុមអ្នកសាច់ការនិយម ដែលធ្វើសកម្មភាពគ្រប់យ៉ាងដើម្បីការពារអាយុជីវិតនិងសេចក្តីសុខរបស់ប្រជាពលរដ្ឋដោយពួកគេហ៊ានលះបង់គ្រប់បែបយ៉ាងទាំងកម្លាំងកាយចិត្ត បញ្ញាស្មារតី និងថវិកាដើម្បីបុព្វហេតុប្រជាជននិងប្រទេសជាតិ។
  • ចំណែកឯក្រុមមួយទៀត គឺជាក្រុម «វោហារសាស្ត្រនិយម» ដែលចេះតែអង្គុយនិយាយ បន្ទោស និងចំអកឡកឡឺយ ប៉ុន្តែ មិនបានធ្វើអ្វីទាល់តែសោះ មិនបានបរិច្ចាគ សូម្បីមួយកាក់មួយសេនក្នុងការជួយជនរួមជាតិនិងប្រទេសជាតិ របស់ខ្លួនក្នុងគ្រាមានអាសន្នឡើយ។ តើក្រុមនេះជានរណា? ខ្ញុំជឿថា បងប្អូនប្រជាពលរដ្ឋខ្មែរពិតជាបានស្គាល់ច្បាស់គ្រប់ៗគ្នា។

ដោយ: អ្នកនយោបាយតុកាហ្វេ

អត្ថបទទាក់ទង