ខ្មែរប៉ុស្ដិ៍ Close

ឡាវសម្រេចបិទទ្វារសាលារៀនភាគច្រើននៅទូទាំងប្រទេសជាបណ្ដោះអាសន្ន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ កីឡា - សុខភាព 95
ឡាវសម្រេចបិទទ្វារសាលារៀនភាគច្រើននៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ឡាវសម្រេចបិទទ្វារសាលារៀនភាគច្រើននៅទូទាំងប្រទេសជាបណ្ដោះអាសន្ន

នាយករដ្ឋមន្ត្រីឡាវលោក ថុងលួន ស៊ីសួលីត (Thongloun Sisoulith) បានបញ្ជាឲ្យបិទសាលាមត្តេយ្យ និងសាលាឯកជនមួយចំនួនទៀត នៅទូទាំងប្រទេសជាបណ្តោះអាសន្ន បើទោះបីជាមិនទាន់មានករណីឆ្លង COVID-19 ត្រូវបានរកឃើញ នៅក្នុងប្រទេសអាស៊ានមួយនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។

ការបិទសាលារៀនត្រូវបានធ្វើឡើង ចាប់ពីថ្ងៃអង្គារនេះតទៅតែម្តង ហើយវាមានប្រសិទ្ធភាពរហូតដល់ មានការប្រកាសជាថ្មី។ ប្រទេសឡាវបានបង្កើត គណៈកម្មាធិការពិសេសមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19 ដោយត្រូវសហការគ្នាជាមួយក្រសួងអប់រំ និងកីឡា។ ស្ថាប័ននេះទាំងពីរនេះ មានតួនាទីក្នុងសម្រួលដល់ការបិទទ្វារនៃសាលាមត្តេយ្យនានា និងសាលាឯកជនមួយចំនួនទៀតនៅទូទាំងប្រទេស ដែលជាចំណាត់ការបឋមទៅលើវិស័យអប់រំ។

គួរបញ្ជាក់ថា ក្រៅពីការបិទសាលារៀនខាងលើនេះ រដ្ឋាភិបាលឡាវក៏បានប្រកាសផ្អាកការប្រកួតកីឡាជាតិលើកទី ១១ ផងដែរ។ ទោះបីមិនទាន់មានករណីឆ្លង COVID-19 មែន ប៉ុន្តែអាជ្ញាធរសុខាភិបាល កំពុងពិនិត្យករណីសង្ស័យឆ្លង COVID-19 ចំនួន ០២ករណី ដែលនឹងចេញលទ្ធផលក្នុងពេលឆាប់ៗ៕

Fresh News

អត្ថបទទាក់ទង