ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការបន្ថែម ជួយដល់វិស័យឯកជន និងកម្មករ-និយោជិត ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 43

រាជរដ្ឋាភិបាលម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ស្តីពីវិធានការបន្ថែមសំដៅជួយដល់វិស័យឯកជន និងកម្មក-និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19)។

ក្នុងសេចក្តីប្រកាសព័ត៌មាន រាជរដ្ឋាភិបាលម្ពុជាបានលើកឡើងថា បើទោះបីមានការវាយតម្លៃជារួមថា សេដ្ឋកិច្ចកម្ពុជានៅមានភាពរឹងមាំ និងក្នុងខណៈដែលរាល់វិធានការទាំងឡាយ ដែលត្រូវបានដាក់ចេញមក នៅជុំទី១ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ព្រមទាំងវិធានការពាក់ព័ន្ធជាបន្តបន្ទាប់ នឹងនៅតែអនវុត្តជាធម្មតា, រាជរដ្ឋាភិបាលបានសម្រេចចិត្តដាក់ ចេញនូវវិធានការបន្ថែមជាជុំទី២ មួយទៀត សំដៅជួយដល់វិស័យឯកជន ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ឲ្យអាចបន្តរស់រានបាន ក្នុងពេលដ៏លំបាកនេះ ក៏ដូចជាជួយដល់កម្មករ និយោជិត នៅក្នុងវិស័យពាក់ព័ន្ធ។

វិធានការថ្មីនេះ ត្រូវបានជួយដល់វិស័យដូចជា វិស័យអាកាសចរណ៍ វិស័យទេសចរណ៍ វិស័យឯកជនជាច្រើនពាក់ព័ន្ធការជួយអគារ ទីតាំងអាជីវកម្ម និងរោងចក្រជាដើម។

ចំពោះព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង ខាងក្រោម៖

អត្ថបទទាក់ទង