ខ្មែរប៉ុស្ដិ៍ Close

ប្រធានគណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លើកឡើង​ថា របាយការណ៍របស់ជប៉ុន​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា បានឆ្លុះ​បញ្ចាំង​ពីការពិត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 53
ប្រធានគណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លើកឡើង​ថា របាយការណ៍របស់ជប៉ុន​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា បានឆ្លុះ​បញ្ចាំង​ពីការពិត ប្រធានគណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លើកឡើង​ថា របាយការណ៍របស់ជប៉ុន​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា បានឆ្លុះ​បញ្ចាំង​ពីការពិត

ប្រធានគណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​លើកឡើង​ថា ជប៉ុន​ជាប្រទេស​មួយ ក្នុងការ​ធ្វើរបាយការណ៍​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយការ​សរសេររបាយការណ៍រ​បស់ជប៉ុន​គឺមាន​តុល្យភាព និងឆ្លុះ​បញ្ចាំងពីអ្វី​ដែលជា​ការពិត​នៅ​កម្ពុជា។ ការ​ថ្លែងនេះ​ក្រោយ​ជំនួប​សន្ទនា​ស្ដីពី​សិទ្ធមនុស្ស​កម្ពុជា-ជប៉ុន លើកទី១០ រវាងលោក កែវ រ៉េមី និង​ភាគីជប៉ុន​ ដឹកនាំដោយ​លោក ម៉ាសាតុ អូតាកា អគ្គនាយករង​នៃការិយាល័យ​គោល​នយោបាយ​ការបរទេស និងជា​ឯកអគ្គរាជទូត ទទួល​បន្ទុក​កិច្ចការ​សហប្រជាជាតិ នៃ​ក្រសួង​ការបរទេស​ជប៉ុន កាលពីថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៩ នៅ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា។

លោក កែវ រ៉េមី បាន​បញ្ជាក់​ថា នៅក្នុង​ជំនួប​ពិភាក្សា​នេះ លោកបាន​លើកឡើងអំពីគោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​សង្កត់ធ្ងន់​ច្បាស់លាស់ និង​ប្ដេជ្ញា​ដាច់ខាត គឺ​ទាក់ទង​ទៅនឹង​ការ​ការពារ​សន្តិភាព សន្តិសុខ ស្ថិរភាព​នយោបាយ និង​សណ្ដាប់ធ្នាប់​សង្គម ពីព្រោះបើ​គ្មានចំណុច​អស់​ទាំងហ្នឹង​ទេ វាអត់​អាច​មាន​លទ្ធភាព​ឲ្យ​កម្ពុជា ហក់លោត​នៅក្នុង​ការ​អភិវឌ្ឍ នៃសេដ្ឋកិច្ច​ប្រទេសជាតិ​បានទេ ពោល​គឺសំដៅក្រោយ​ពីរក្សាសន្តិភាព​ ស្ថិរភាព សន្តិសុខ​សណ្ដាប់​ធ្នាប់សង្គម ដែល​ជំរុញឲ្យ​កម្ពុជាមានការ​ហក់ឡើង ក្នុង​កម្រិត​នៃការ​កើន​សេដ្ឋកិច្ច ៧%។

ទាក់ទង​ជំនួប​នេះ ស្ថានទូត​ជប៉ុនប្រចាំ​កម្ពុជា បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ដោយ​បញ្ជាក់​ថា នៅក្នុង​កិច្ចសន្ទនា​នេះ ប្រទេស​ទាំងពីរ​បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នាលើ​បញ្ហាសិទ្ធិមនុស្ស​ជាទូទៅ​ដូចជា សេរីភាព​ក្នុងការ​ចូលរួម​សកម្មភាព​នយោបាយ ការ​សម្តែង​មតិ ការ​ជួបជុំ និងការ​រួមគ្នា​ជា​សមាគម និង​ឯកភាព​ភាព​នៃ​ប្រព័ន្ធ​តុលាការ។

ប្រទេសទាំងពីរ​ក៏បាន​ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា​អំពីជំនួយ​កសាង​សមត្ថភាព​របស់​ជប៉ុន ដល់​ប្រទេស​កម្ពុជា និង​កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យ​សិទ្ធិមនុស្ស​នៅលើ​ឆាក​អន្តរជាតិ៕

អត្ថបទទាក់ទង