
ការបិទព្រំដែនជាឯកតភាគីពីសំណាក់ភាគីថៃ នាំឲ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ
តាមរយៈបណ្ដាញសារព័ត៌មាននានា ក៏ដូចជាប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងភ្ញៀវទេសចរណ៍ដែលឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃនាពេលថ្មីៗនេះ។ យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចុះថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៥ ការបិទព្រំដែនភ្លាមៗ និងមិនបានជូនដំណឹងជាមុនពីសំណាក់ភាគីថៃ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន