ខ្មែរប៉ុស្ដិ៍ Close

អនុរដ្ឋលេខាធិការ១រូប​របស់​ក្រសួង​មហាផ្ទៃ បង្ហាញ​ចំ​ណាប់​អារម្មណ៍​អំពី​មេរោគបដិវត្តេពណ៌

ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧ ផ្ទះហ្វេសប៊ុក 50
អនុរដ្ឋលេខាធិការ១រូប​របស់​ក្រសួង​មហាផ្ទៃ បង្ហាញ​ចំ​ណាប់​អារម្មណ៍​អំពី​មេរោគបដិវត្តេពណ៌ សន្តិភាព​សម្រាប់​យើងទាំង​អស់​គ្នា​

ឯកឧត្តម​ ហ៊ុយ វណ្ណៈ អនុរដ្ឋលេខាធិការក្រសួង​មហាផ្ទៃ នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក ដែល​បាន​បង្ហោះផ្សាយ​នៅ​ថ្ងៃទី​១៦  ខែ​តុលា ឆ្នាំ​២០១៧នេះ​ ដោយ​បង្ហាញ​នូវ​ចំ​ណាបើ​អារម្មណ៍​របស់​លោកជុំ​វិញ​ មេរោគ​បដិវត្តពណ៌ដូចតទៅ​នេះ៖

មេរោគក្នុងខ្លួនមនុស្ស និងមេរោគរបស់សង្គមជាតិនីមួយៗ គឺមានគ្រប់ដំណាក់កាលដែលទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ និងកម្ចាត់វាចោលឲ្យទាន់ពេលវេលា៖
១- សម័យសម្តេចសីហនុ៖ គ្រោះថ្នាក់របស់សង្គមជាតិ គឺ«ពួកក្បត់ជាតិត្រកូល ស»។ មេរោគសង្គមខាងក្នុង រួមទាំងមេរោគហើរពីបរទេសមក ក៏ផ្ទុះកើតជា «រដ្ឋប្រហារ» បង្ករជាសង្គ្រាមស៊ីវិល និងរបបវាលពិឃាត ស៊ីជីវិតមនុស្សខ្មែរអស់ជាង៣លាននាក់។
២- ក្រោយឆ្នាំ១៩៧៩៖ មេរោគដ៏រាំរ៉ៃរបស់កម្ពុជា គឺសង្គ្រាមស៊ីវិលបន្តទៀត។ ថ្នាំមកពី អ៊ុនតាក់ ក៏ដាក់មិនត្រូវនិងមិនជាដែរ។ រហូតដល់ឆ្នាំ១៩៩៨ ទើបថ្នាក់ដឹកនាំរកឃើញថ្នាំមានឈ្មោះថា «ឈ្នះ-ឈ្នះ» ដែលយកមកប្រើកម្ចាត់មេរោគអង្គការចាត់តាំងខ្មែរក្រហមឲ្យរលាយបាន។ ពេលនោះហើយ រាងកាយនៃសង្គមកម្ពុជាបានរីកស្រស់ថ្លាប្រិមប្រិយរហូតដល់សព្វថ្ងៃ។
៣- ឥឡូវនេះ កម្ពុជាកំពុងមានមេរោគថ្មីត្រៀមវៃប្រហារទៀតគឺ «បដិវត្តន៍ពណ៌» ដែលជាមេរោគចម្លងមកពីបរទេស។ មេរោគនេះបានលាក់ខ្លួនសម្ងំធ្វើសកម្មភាពយូរហើយ។ បើកម្ចាត់មេរោគនេះមិនទាន់ទេ អង្គការចាត់តាំងមេរោគនេះនឹងស៊ីជីវិតខ្មែរ អាគារ ផ្ទះ សម្បែង សេដ្ឋកិច្ច ដូចនៅប្រទេសជិតខាងអញ្ចឹង។
៤- កម្ចាត់មេរោគដ៏គ្រោះថ្នាក់ឈ្មោះ «បដិវត្តន៍ពណ៌» ដែលលាក់ខ្លួនក្នុងអង្គការចាត់តាំង១ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ បើវាកើតឡើង វាស៊ីជីវិតមនុស្សទាំងអស់។ តែបើកម្ចាត់ទាន់ពេល គឺ«ជាតិបានរស់»៕

 

អត្ថបទទាក់ទង