ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម បួន លឹមហេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំកំពង់ស្វាយ បាននាំយកថវិកាបង្កើតសមាគមមនុស្សចាស់ជួយដល់ប្រជាជនចំនួន២ភូមិ

ដោយ៖ Sreyleak ​​ | ថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ផ្ទះហ្វេសប៊ុក 369
ឯកឧត្តម បួន លឹមហេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំកំពង់ស្វាយ បាននាំយកថវិកាបង្កើតសមាគមមនុស្សចាស់ជួយដល់ប្រជាជនចំនួន២ភូមិ ឯកឧត្តម បួន លឹមហេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំកំពង់ស្វាយ បាននាំយកថវិកាបង្កើតសមាគមមនុស្សចាស់ជួយដល់ប្រជាជនចំនួន២ភូមិ

 

ព្រឹកថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបួន លឹមហេង សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំកំពង់ស្វាយ  ឯកឧត្តម គឹម ចាន់សំណាង ប្រធានក្រុមការងារចុះមូលដ្ឋានភូមិអូរសាលា និងឯកឧត្តម នូ សាវុធឌី ប្រធានក្រុមការងារចុះមូលដ្ឋានភូមិអន្លង់ក្រសាំង ព្រមទាំងសហការី បានជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយ លោកយាយ លោកតា ចាស់ព្រឹទ្ធាចារ្យ ជាសមាជិកសមាគមមនុស្សចាស់ភូមិអូរសាលាចំនួន១៤៤នាក់ស្រី ១០៩ នាក់ នៅវត្តចាន់សេរី ភូមិអូរសាលា ។ 

ក្នុងកម្មវិធីនោះដែរ ឯកឧត្តមប្រធានក្រុម ការងារបានមានប្រសាសន៍លើកឡើងនូវចំនុចសំខាន់ៗ÷

១.សារ:ប្រយោជន៍នៃការបង្កើតសមាគមមនុស្សចាស់

២.ការវិវត្ត នៃភាពរីកចម្រើនរបស់ប្រទេសជាតិ

៣.ភូមិឃុំមានសុវត្ថិភាពល្អ ផ្តើមចេញពីកត្តាសុខសន្តិភាព

៤.បានដោះស្រាយបញ្ហាប្រឈម និងសំណូមពរមួយចំនួន របស់ប្រជាពលរដ្ឋ ដូចជា ÷ឧបត្ថម្ភថវិកាទ្រទ្រង់សមាគមមនុស្សចាស់ចំនួន ២លានរៀល , ជួយថវិកា២០០$ សម្រាប់ទិញថ្នាំលាបក្នុងវត្ត ,ជួយសាងសង់សាលាដំណាក់ក្នុងភូមិចំនួន ៣០០$ ជួយជួសជុលផ្លូវលំក្រាលក្រួសក្រហម និងចាក់ដី១០០ឡាន។

នៅរសៀលថ្ងៃដដែល ឯកឧត្តម បួន លឹមហេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់ស្វាយ និងសហការីបានជួប សំណេះសំណាលសួរសុខទុក្ខ ជាមួយលោកយាយ លោកតា ចាស់ព្រឹទ្ធាចារ្យ សមាគមមនុស្សចាស់ភូមិអន្លង់ក្រសាំង ចំនួន១៤១នាក់ ស្រី៩៥នាក់ ផងដែរ។ 

ក្នុងឪកាសនោះ ឯកឧត្តមប្រធានក្រុមការងារ ក៏បាន

ជួយដោះស្រាយបញ្ហាប្រឈម និងសំណូមពរ មួយចំនួនទៀតរបស់ប្រជាពលរដ្ឋ ដូចជា ឧបត្ថម្ភថវិកាទ្រទ្រង់សមាគមមនុស្សចាស់ ចំនួន២លានរៀល និងឧបត្ថម្ភដល់គ្រួសារទទួលមរណភាព ចំនួន៣គ្រួសារ ក្នុង១គ្រួសារទទួលបានថវិកាចំនួន ១០០,០០០រៀល៕

អត្ថបទទាក់ទង