ខ្មែរប៉ុស្ដិ៍ Close

សមាគមកម្ពុជាការពារអ្នកកាសែត ចេញសេចក្ដីថ្លែងការណ៍ស្វាគមន៍ ចំពោះជំនួបប្រចាំឆ្នាំលើកទី៣ រវាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងអ្នកសារព័ត៌មាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៩ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 37
សមាគមកម្ពុជាការពារអ្នកកាសែត ចេញសេចក្ដីថ្លែងការណ៍ស្វាគមន៍ ចំពោះជំនួបប្រចាំឆ្នាំលើកទី៣ រវាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងអ្នកសារព័ត៌មាន សមាគមកម្ពុជាការពារអ្នកកាសែត ចេញសេចក្ដីថ្លែងការណ៍ស្វាគមន៍ ចំពោះជំនួបប្រចាំឆ្នាំលើកទី៣ រវាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងអ្នកសារព័ត៌មាន

សមាគមកម្ពុជាការពារអ្នកកាសែត (ស.ក.ក.អ.ក) នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីថ្លែងការណ៍ ស្វាគមន៍ចំពោះការរៀបចំជំនួប ប្រចាំឆ្នាំលើកទី៣ រវាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងអ្នកសារព័ត៌មានកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ ក្រោមការសម្របសម្រួល និងរៀបចំដោយក្រសួងព័ត៌មាន។

សេចក្ដីថ្លែងការណ៍ ដែលទទួលបាន សមាគមកម្ពុជាការពារអ្នកកាសែត បញ្ជាក់ថា ជំនួបប្រចាំឆ្នាំនេះក៏ជាឱកាសដ៏ល្អ នៅក្នុងការពង្រីក និងពង្រឹងទំនាក់ទំនងល្អក្នុង ចំណោមអ្នកសារព័ត៌មាន និងរវាងមន្ត្រីនាំពាក្យតាមក្រសួងស្ថាប័ននានា របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រភពព័ត៌មាន ជាមួយអ្នកសារព័ត៌មានដែលត្រូវការ ជាចាំបាច់ប្រភពព័ត៌មានដើម្បីបម្រើឲ្យការផ្សព្វផ្សាយ ព័ត៌មានពិត ឥតលម្អៀង រហ័សទាន់ចិត្ត និងគួរជាទីទុកចិត្តរបស់សាធារណជន និងចូលរួមប្រយុទ្ធប្រឆាំង នឹងការប្រើប្រាស់ និងផ្សព្វផ្សាយព័ត៌មាន ក្លែងក្លាយ។

សមាគមកម្ពុជាការពារអ្នកកាសែត ដែលមានសមាជិកសមាជិកា របស់ខ្លួនកំពុងតែបំពេញ ការងារនៅតាមស្ថាប័នសារព័ត៌មានវិជ្ជាជីវៈនានា នៅកម្ពុជា បាននិងកំពុងតែចូលរួមយ៉ាងសកម្មផ្សព្វផ្សាយ ព័ត៌មានពិតអំពី កម្ពុជា និងប្រឆាំងដាច់ខាតនូវរាល់ការប្រើប្រាស់ព័ត៌មានក្លែងក្លាយ ព្រមទាំងបាននិងកំពុង ប្រើប្រាស់វិជ្ជាជីវៈសារព័ត៌មានរបស់ខ្លួន ចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល ទប់ស្កាត់រាល់ការបង្កចលាចលនៅក្នុងសង្គម បង្កឡើងដោយការផ្សព្វផ្សាយ និងប្រើប្រាស់ព័ត៌មានក្លែងក្លាយក្នុងចេតនាអាក្រក់ ដែលធ្វើឱ្យមានភាព ច្របូកច្របល់ និងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ ស្ថិរភាព នយោបាយ ទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង និងប្រទេស ផ្សេងៗទៀងក្នុងពិភពលោក។

សមាគមកម្ពុជាការពារអ្នកកាសែត សូមគាំទ្រចំពោះការចាត់វិធាន ការចាំបាច់នានា ដើម្បីប្រឆាំងរាល់ការ ប្រើប្រាស់ព័ត៌មានក្លែងក្លាយ បន្តចូលរួមលើកកម្ពស់ គុណភាព និងតម្លៃសារព័ត៌មាន ព្រមទាំងប្តេជ្ញា ចូលរួមរក្សាឱ្យបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ យូរអង្វែងនៅក្នុងប្រទេស កម្ពុជាក៏ដូចជានៅក្នុងតំបន់ និងនៅលើពិភព លោកទាំងមូលផងដែរ។

សមាគមកម្ពុជាការពារអ្នកកាសែត សូមអំពាវនាវដល់អ្នកសារព័ត៌មាន ទាំងឡាយសូមមេ្តតាកុំដើរតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ ជាចៅក្រម ឬជាអ្នកមានអាទិ៍បញ្ជាណាមួយឡើយ គឺត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈជាអ្នកសារព័ត៌មានឱ្យបានខ្ជាប់ខ្ជួន ៕

ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍របស់សមាគមកម្ពុជា ការពារអ្នកកាសែត មានខ្លឹមសារដូចតទៅ៖