ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាជាប្រទេសដែលមានស្ថានភាពសារព័ត៌មានល្អប្រសើរជាងគេបំផុតនៅក្នុងចំណោមប្រទេសអាស៊ាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១៨ ឯកសារ 41

នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨នេះ សមាគមកម្ពុជាការពារអ្នកការសែត(ស.ក.ក.អ.ក) បានចូលរួមសម្តែងការអបអរសាទរ «ទិវាសេរីភាពសារព័ត៌មានពិភពលោក» ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជុំវិញពិភពលោក ដើម្បីបង្ហាញពីតួនាទីដ៏សំខាន់របស់សារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា ។

នៅក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី១៧ ឆ្នាំនេះ ក្រោមប្រធានបទ «សេរីភាពសារព័ត៌មាន សិទ្ធិទទួលបានព័ត៌មាន និងការបោះឆ្នោត» សមាគមកម្ពុជាការពារអ្នកការសែត(ស.ក.ក.អ.ក)បានធ្វើការវាយតម្លៃខ្ពស់ចំពោះស្ថានភាពនៃសេរីភាពសារព័ត៌មាននៅកម្ពុជា ដែលនៅតែត្រូវបានចាត់ទុកថា ជាប្រទេសដែលមានស្ថានភាពសារព័ត៌មានល្អប្រសើរជាងគេបំផុត នៅក្នុងចំណោមប្រទេសអាស៊ាន។

សូមអានសេចក្តីថ្លៃងការណ៍របស់សមាគមកម្ពុជាការពារអ្នកការសែតដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

អត្ថបទទាក់ទង