ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចព្រមព្រៀង ស្តីពីយន្តការការពារ និងផ្តល់សុខមាលភាពជូនពលករកម្ពុជាធ្វើការនៅប្រទេសម៉ាឡេស៊ី
នៅរសៀលថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ អញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចព្រមព្រៀង ស្តីពីយន្តការការពារ និងផ្តល់សុខមាលភាពជូនពលករកម្ពុជាធ្វើការនៅប្រទេសម៉ាឡេស៊ី រវាងអគ្គនាយកដ្ឋានការងារ និងសមាគមទីភ្នាក់ងារពលករបរទេសម៉ាឡេស៊ី។ នេះបើយោងតាមការបង្ហោះផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ៖