ខ្មែរប៉ុស្ដិ៍ Close

លោក អ៊ុន ចាន់ដា ប្រគល់កុំព្យូទ័រយួរដៃចំនួន៤០គ្រឿង ដល់គណៈកម្មការវាយតម្លៃអង្គភាពសេវាសាធារណៈថ្នាក់ខេត្ត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 45
លោក អ៊ុន ចាន់ដា ប្រគល់កុំព្យូទ័រយួរដៃចំនួន៤០គ្រឿង ដល់គណៈកម្មការវាយតម្លៃអង្គភាពសេវាសាធារណៈថ្នាក់ខេត្ត លោក អ៊ុន ចាន់ដា ប្រគល់កុំព្យូទ័រយួរដៃចំនួន៤០គ្រឿង ដល់គណៈកម្មការវាយតម្លៃអង្គភាពសេវាសាធារណៈថ្នាក់ខេត្ត

ព្រះវិហារ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំប៉នសិស្សថ្នាក់ទី១២ សម័យប្រឡង ២០ សីហា ២០១៨ និងបានប្រគល់កុំព្យូទ័រយួរដៃ Laptop ចំនួន៤០គ្រឿង ជាអំណោយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជូនដល់សមាជិក លោកគ្រូ អ្នកគ្រូនៃគណៈកម្មការវាយតម្លៃអង្គភាពសេវាសាធារណៈថ្នាក់ខេត្ត វិស័យអប់រំ និងមន្ទីរសុខាភិបាលខេត្តព្រះវិហារ ។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានឧបត្ថម្ភថវិកាជូនលោកគ្រូ អ្នកគ្រូចំនួន៩០នាក់ក្នុងម្នាក់ៗថវិកា ៥០,០០០រៀល ផងដែរ៕

អត្ថបទទាក់ទង