ខ្មែរប៉ុស្ដិ៍ Close

តើការឃោសនាថា នឹងផ្តល់កម្មសិទ្ធិដីធ្លីមុនសម័យសង្រ្គាមឡើងវិញ ជារឿងត្រឹមត្រូវដែរឬទេ?

ដោយ៖ Sreyleak ​​ | ថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 228
តើការឃោសនាថា នឹងផ្តល់កម្មសិទ្ធិដីធ្លីមុនសម័យសង្រ្គាមឡើងវិញ ជារឿងត្រឹមត្រូវដែរឬទេ? តើការឃោសនាថា នឹងផ្តល់កម្មសិទ្ធិដីធ្លីមុនសម័យសង្រ្គាមឡើងវិញ ជារឿងត្រឹមត្រូវដែរឬទេ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មានគណបក្សមួយចំនួន ធ្លាប់បានឃោសនាថា បើសិនជាគេឈ្នះឆ្នោត នោះគេនឹងផ្តល់កម្មសិទ្ធិដីធ្លីមុនសម័យសង្រ្គាមឡើងវិញជូនប្រជាពលរដ្ឋ។

នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការឃោសនារបស់គណបក្សមួយចំនួនពីការផ្តល់កម្មសិទ្ធិដីធ្លីមុនសម័យសង្រ្គាមឡើងវិញ គឺជាការឃោសនាអកុសល និងមិនមែនជាការពិតនោះឡើយ។ ព្រោះបើគេធ្វើបែបនោះមែន ប្រទេសជាតិច្បាស់ជាកើតមានសង្រ្គាមម្តងទៀតជាមិនខាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បញ្ហាទំនាស់ដីធ្លីខ្លះ មានបញ្ហានយោបាយនៅពីខាងក្រោយ ព្រោះមានការញុះញង់ពីក្រុមដែលមានចេតនាទុច្ចរិត ហើយរាជរដ្ឋាភិបាល នឹងខិតខំដោះស្រាយបញ្ហាដីធ្លីនេះដោយស្មារតីយោគយល់សម្របសម្រួល ដោយមិនរង់ចាំអង្គុយបក់ផ្សែងនោះឡើយ៕

អត្ថបទទាក់ទង