ខ្មែរប៉ុស្ដិ៍ Close

ហេតុអ្វីបានជារាជរដ្ឋាភិបាលរក្សាភាពស្ងៀមស្ងាត់ចំពោះជម្លោះបុរី?

ដោយ៖ Sreyleak ​​ | ថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 235
ហេតុអ្វីបានជារាជរដ្ឋាភិបាលរក្សាភាពស្ងៀមស្ងាត់ចំពោះជម្លោះបុរី? ហេតុអ្វីបានជារាជរដ្ឋាភិបាលរក្សាភាពស្ងៀមស្ងាត់ចំពោះជម្លោះបុរី?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចមិនដែលលើកឡើងចំពោះការដោះស្រាយបញ្ហាជម្លោះបុរីនោះទេ ប៉ុន្តែបានធ្វើការដោះស្រាយដោយស្ងៀមស្ងាត់ប្រកបដោយការយោគយល់គ្នា។

នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាជម្លោះបុរី មានលក្ខណៈខុសគ្នាពីបុរីមួយទៅបុរីមួយ ដែលទាមទារការសិក្សាឱ្យបានស៊ីជម្រៅមុននឹងឈានដល់ការដាក់ចេញនូវវិធានការសម្របសម្រួលដើម្បីដោះស្រាយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការដោះស្រាយជម្លោះបុរីនេះដែរ ចាំបាច់ត្រូវធ្វើឡើងប្រកបដោយការសម្របសម្រួល ដើម្បីកុំឱ្យមានជនឆក់ឱកាសបង្កភាពជ្រួលច្របល់ផ្សេងៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះការចូលរួមដោះស្រាយដោយសន្តិវិធីនូវបញ្ហាជម្លោះបុរីកន្លងមក ដែលមានការចូលរួមពីម្ចាស់បុរី អតិថិជន និងម្ចាស់បំណុលទៀតផង៕

អត្ថបទទាក់ទង