ខ្មែរប៉ុស្ដិ៍ Close

ប្រាសាទ​ចតុ​មុខ ពីភាព​រប៉ាត់​រប៉ាយ មក​ក្លាយ​ជា​​រូប​សំណាក​​ព្រះពុទ្ធ​រូប​​ដ៏​ធំ​​មួយ​អង្គ

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃអាទិត្យ ទី៥ ខែសីហា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 64
ប្រាសាទ​ចតុ​មុខ ពីភាព​រប៉ាត់​រប៉ាយ មក​ក្លាយ​ជា​​រូប​សំណាក​​ព្រះពុទ្ធ​រូប​​ដ៏​ធំ​​មួយ​អង្គ ប្រាសាទ​ចតុ​មុខ ពីភាព​រប៉ាត់​រប៉ាយ មក​ក្លាយ​ជា​​រូប​សំណាក​​ព្រះពុទ្ធ​រូប​​ដ៏​ធំ​​មួយ​អង្គ

ប្រាសាទ​ចតុ​មុខ (​ពុទ្ធរូប​ធំ​ព្រះភក្រ្ត​៤) គឺប្រាសាទមួយដែលស្ថិតនៅក្នុងក្រុម​ប្រាសាទបាកាណ ​(​ព្រះ​ខ័​នកំពង់ស្វាយ​) ​ដែលមានទីតាំងស្ថិតនៅភូមិតាសែង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងមានចម្ងាយប្រហែល ១០៥ គីឡូម៉ែតពីក្រុងសៀមរាបអង្គរ។

ព្រះពុទ្ធរូបមួយអង្គនៃប្រាសាទចតុមុខនេះ ត្រូវបាន​ជួសជុលដោយក្រុមអ្នកអ​ភិ​រក្សរបស់នាយកដ្ឋាន​គាំពារ និងអភិរក្ស​សំណង់​បុរាណនៃក្រសួង​វប្ប​ធ៌​ម​ និងវិចិត្រសិ​ល្បៈ ដែលមានគ្នា ៤៤នាក់​។ គម្រោងការ​ជួសជុល​ប្រាសាទចតុមុខ​នៃ​ក្រុម​ប្រាសាទ​បាកាណនេះ បាន​បើក​ការដ្ឋាន​កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៨ ដោយ
​អ្នកជំនាញ​បាន​កាយ​ចេញ​នូវប្រអប់​ព្រះបាតព្រះ​ពុទ្ធរូប​មួយអង្គ​ដែល​បាន​បាក់បែកកប់ក្នុងដី និងប្រមូល​ផ្គុំ​រូប​បដិមា​ ដើម្បី​រៀបចំដំណើរការ​ជួសជុល​ឡើងវិញ។

ពិធីក្រុងពាលីតភ្ជាប់ព្រះកេស រូបបដិមាចតុមុខ បានប្រារព្ធឡើងចំនួនលើកទី២ រួចហើយ គឺលើកទី១នៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៨ និងលើកទី២ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ថ្មីៗនេះ ក្រោមអធិបតីភាពរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។

យើងពិតជាសូមកោតសរសើរដល់ក្រុមជំនាញទាំងអស់ ដែលបានខិតខំប្រឹងប្រែង ប្រមែប្រមូលបំណែក​នៃរូបចម្លាក់ដ៏​ធំនេះដែលបាន​រាយប៉ាយ​ក្នុងដីមក​ផ្គុំចេញជា​រូបរាង​ព្រះពុទ្ធរូប​មួយអង្គដែលមានព្រះភក្រ្ត ៤ទិសដ៏អស្ចារ្យនេះឡើងបាន។

អត្ថបទដោយ៖ ទី សារឿន