ខ្មែរប៉ុស្ដិ៍ Close

តើសម្តេចធិបតី កោតសរសើរលោកជំទាវ ចម និម្មល ដូចម្តេចខ្លះ?

ដោយ៖ Sreyleak ​​ | ថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 629
តើសម្តេចធិបតី កោតសរសើរលោកជំទាវ ចម និម្មល ដូចម្តេចខ្លះ? តើសម្តេចធិបតី កោតសរសើរលោកជំទាវ ចម និម្មល ដូចម្តេចខ្លះ?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបានធ្វើកិច្ចការងារបានច្រើនហើយលឿនទៅលើការងារចរចាដើម្បីបើកច្រកសម្រាប់ពាណិជ្ជកម្ម នៅរៀងរាល់ដំណើរទស្សនកិច្ចរបស់សម្តេចទៅក្រៅប្រទេស។ សម្តេចបានបន្តថា ការបើកច្រកជារឿងលំបាកទៅហើយ ប៉ុន្តែការថែរក្សាច្រកនោះឱ្យស្ថិតស្ថេរ គឺកាន់តែលំបាកទៅទៀត។

ក្នុងឱកាសអញ្ជើញជាអធិបតី «ខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក» នៅព្រឹកថ្ងៃចន្ទទី១៤ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចរចា និងចុះកិច្ចព្រមព្រៀងរួចហើយ មិនទាន់ចប់នោះទេ ត្រូវធ្វើការងារតាមដាន ការអនុវត្តដែលនេះហើយជាគន្លឹះសម្រាប់ភាពជោគជ័យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការងារមួយដែលជោគជ័យទៅបាន មិនមែនអាស្រ័យទៅលើតែកត្តាក្របខ័ណ្ឌនយោបាយនោះទេ ពោលគឺអាស្រ័យទៅលើក្របខ័ណ្ឌប្រតិបត្តិតែម្តង ដែលមានក្រសួងពាណិជ្ជកម្ម និងក្រសួងផ្សេងៗទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា នៅតាមបណ្តាប្រទេសជាច្រើនពិសេសនៅអឺរ៉ុប គឺមានលក្ខខ័ណ្ឌតម្រូវខ្ពស់ ដែលទាមទារឱ្យយើងត្រូវតាមដាននិងត្រួតពិនិត្យជាប្រចាំនូវគុណភាព ផលិតផលរបស់យើង៕  

អត្ថបទទាក់ទង