ដំណឹងល្អ!!! ទឹកជំនន់នៅព្រំដែនកម្ពុជា-ឡាវ ចាប់ផ្តើមស្រកបន្តិច
ទឹកជំនន់នៅព្រំដែនកម្ពុជា-ឡាវ ចាប់ផ្តើមស្រកបន្តិច ចំណែកឯទឹកទន្លេសេកុង អាចនឹងស្រកចុះជាបណ្តើរៗ ចាប់ពីថ្ងៃទី២៨ ខែកក្កដាស្អែកនេះ!
ស្ទឹងត្រែង៖ ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី២៧ ខែកក្កដានេះ បានសេចក្តីប្រកាសព័ត៌មានមួយ ពាក់ព័ន្ធស្ថានភាពទឹកជំនន់នៅព្រំដែនកម្ពុជា-ឡាវ ពិសេសទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង។
ក្រសួងធនធានទឹកបានបញ្ជាក់ថា រហូតមកដល់ពេលនេះ ទឹកជំនន់នៅតំបន់ព្រំដែនកម្ពុជា-ឡាវ បានចាប់ស្រកចុះបន្តិច។ ចំណែកឯទឹកទន្លេសេកុងវិញ អាចនឹងចាប់ស្រកចុះជាបណ្តើរៗ ចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨។
ក្រសួងធនធានទឹកក៏បានបញ្ជាក់ផងដែរថា គិតមកដល់ម៉ោង១រសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេសេកុង ស្ថិតនៅក្នុងកម្ពស់១២.៤៦ម៉ែត្រ ខណៈកម្ពស់ទឹកប្រកាសឱ្យប្រុងប្រយ័ត្ន ១១.៥០ម៉ែត្រ ៕