ខ្មែរប៉ុស្ដិ៍ Close

ក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀង កំពុងរងការវាយលុក ពីការហក់ឡើងទឹកស្ទឹងពោធិ៍សាត់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 63

ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម ខូយ រីដា អភិបាលខេត្ត កំពុងដឹកនាំមន្រ្តី និងកំលាំងប្រដាប់វុធ ចុះជួយទប់ទឹកនិងចែកការ៉ុងសម្រាប់ច្រកខ្សាច់ ដល់ពលរដ្ឋតាមដងផ្លូវ ដែលមានលំនៅដ្ឋានប្របមាត់ស្ទឹង។

សូមជម្រាបផងដែរថា ខណៈនេះទឹកស្ទឹងពោធិ៍សាត់ បាននឹងកំពុងវាយលុកក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀង ដោយបានហូរដាច់ផ្លូវមួយចំនួន និងកន្លែងខ្លះទឹកនៅលើផ្លូវមិនអាចធ្វើដំណើរបាន។

ឯកឧត្តម ខូយ រីដា ក៏បានបញ្ជាក់ផងដែរថា ផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង គិតត្រឹមថ្ងៃទី២៩ ខែកញ្ញាឆ្នាំ ២០២៣ វេលាម៉ោង ១២: ០០ នេះ រួមមានស្រុកក្រុ ង ចំនួន៤ និង១៥ ឃុំ ៦៩ ភូមិ និងប្រជាពលរដ្ឋ៣០០៤គ្រួសារ ក្នុងនោះបានជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាពចំនួន១៤១ នាក់៕

អត្ថបទទាក់ទង