ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តបន្ទាយមានជ័យ បន្តចុះផ្តល់ស្បៀងជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់៩៩គ្រួសារ និងតាមខ្នងផ្ទះផ្ទាល់១២គ្រួសារក្នុងឃុំបត់ត្រង់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 44

នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះផ្តល់អំណោយគ្រឿងបរិភោគ បរិភោគ ជាអំណោយដ៍ថ្លៃថ្លារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ជូនប្រជាពលរដ្ឋរងផលប៉ះពាលដោយទឹកជំនន់៩៩គ្រួសារ ទូទាំងឃុំបត់ត្រង់ និងគ្រួសារក្រីក្រ ១២គ្រួសារ ក្នុងភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ ក៏ដូចអាជ្ញាធរខេត្ត មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហាដោយការដាច់ស្បៀងហូបចុកនោះឡើយទោះបីជាជួបបញ្ហាកូវីដ-១៩ គ្រោះធម្មជាតិផ្សេងៗដូចខ្យល់កន្តាក់ និងគ្រោះទឹកជំនន់នេះជាដើម។ ជាមួយគ្នានោះ លោក ក៏បានណែនាំដល់ពុកម៉ែបងប្អូនទាំងអស់ចូលរួមធ្វើអនាម័យឲ្យបានគ្រប់គ្នា អនុវន្តនូវវិធានការ ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួន៕

អត្ថបទទាក់ទង