ផ្លូវជាតិលេខ៧៦ (ខេត្តរតនគិរី) ត្រូវបានផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន
នាថ្ងៃទី១០ សីហា ឆ្នាំ២០១៩ ផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រពី Pk271+200 ទៅ Pk271+850 ត្រូវបានផ្អាកចរាចរណ៍បណ្ដោះអាសន្ន ដោយសារតែ រងគ្រោះដោយទឹកហូរកាត់ផ្លូវ ដែលមានប្រវែង៦៥០ម លេីសពីថ្ងៃទី ៩ ខែសីហា ឆ្នាំ២០១៩ ប្រវែង 50ម។ ចំណែកកំពស់ទឹកហូរ 0.95ម៉ែត្រ លើសពីម្សិលមិញ 0.15ម៉ែត្រ។ នេះបើតាមការផ្សព្វផ្សាយអោយដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។
អាស្រ័យដូចបានជម្រាបជូនខាងលេីនេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន និងយោគយល់អធ្យាស្រ័យ៕