ខ្មែរប៉ុស្ដិ៍ Close

ស.ស.យ.ក រៀបចំពិធីផ្សព្វផ្សាយសេចក្តីសម្រេច នៃលទ្ធផលមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី៤​ នៅ​ខេត្ត​ស្វាយរៀង​

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី២៣ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 43
ស.ស.យ.ក រៀបចំពិធីផ្សព្វផ្សាយសេចក្តីសម្រេច នៃលទ្ធផលមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី៤​ នៅ​ខេត្ត​ស្វាយរៀង​ ស.ស.យ.ក រៀបចំពិធីផ្សព្វផ្សាយសេចក្តីសម្រេច នៃលទ្ធផលមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី៤​ នៅ​ខេត្ត​ស្វាយរៀង​

ស្វាយរៀង​៖​ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨​ ុនាសាលប្រជុំសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នៃសាកលវិទ្យាល័យស្វាយរៀង មានរៀបចំពិធីផ្សព្វផ្សាយសេចក្តីសម្រេច នៃលទ្ធផលមហាសន្និបាតតំណាងទូទាំងប្រទេស លើទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក​) ក្រោមអធិបតីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី និងយុវជន យុវនារីជាសមាជិក សមាជិកា របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង សរុបប្រមាណ ១៣០០ នាក់។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ម៉ែន វិបុល អភិបាល ក្នុងនាមអាជ្ញាធរខេត្ត បានសម្តែងនូវការអរគុណចំពោះយុវជន យុវនារីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងទាំងអស់ ដែលនាពេលកន្លងមកនេះ បានចូលរួមចំណែកយ៉ាងសកម្មជាមួយអាជ្ញាធរដែនដី និងអង្គភាពនានា ក្នុងបេសកកម្មសង្គមជួយដោះស្រាយ និងបម្រើ4ឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ និងយុវជន យុវនារី តួយ៉ាង ការបរិច្ចាគឈាម ការសហការចុះជួយពិនិត្យសុខភាពប្រជាពលរដ្ឋឥតគិតថ្លៃ ការចុះសួរសុខទុក្ខ និងការជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋដែលគ្រោះថ្នាក់សង្គម និងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ព្រមទាំងការរៀបចំការប្រកួតកីឡា ការសហការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តស្វាយរៀង ការបង្កើតគម្រោងការងារ និងការអបរំបណ្តុះបណ្តាលបច្ចេកទេសសម្រាប់យុវជនជាដើម ដែលសកម្មភាព នៃការចូលរួមទាំងអស់នេះ ។ លោកអភិបាលខេត្តបន្តថា​ មិនត្រឹមតែជាការរួមចំណែកដោះស្រាយបញ្ហាប្រឈមនានានៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសម្រាប់យុវជន យុវនារី ក្នុងការអភិវឌ្ឍសមត្ថភាព ដើម្បីក្លាយខ្លួនជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ និងស័ក្តិសមជាទំពាំងស្នងឫស្សីដ៏ពិតប្រាកដថែមទៀតផង ។

ក្នុងឱកាសនោះផងដែរ លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ផ្តាំផ្ញើដល់យុវជន យុវនារីដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយលទ្ធផលនៃមហាសន្និបាទ នៅថ្ងៃនេះ ត្រូវស្វែងយល់ និងយល់ដឹងឲ្យបានជ្រួតជ្រាបអំពីសេចក្តីសម្រេចចិត្តនៃលទ្ធផលមហាសន្និបាត ប្រធានបទសំខាន់ៗនៃកិច្ចពិភាក្សា ផែនការយុទ្ធសាស្ត្រដែលគ្រប់យន្តការចំណុះត្រូវបន្តខិតខំអនុវត្តសម្រេចឲ្យបាន រាប់ទាំងអនុសាសន៍ មេរៀនដកពិសោធ និងចក្ខុវិស័យនៃការដឹកនាំជាតិ មាតុភូមិ ប្រជាជន យុវជន និងមហាជនរបស់ថ្នាក់ដឹកនាំ សម្រាប់ជាមូលដ្ឋានក្នុងការពង្រឹងពង្រីកសកម្មភាពការងារនៅតាមមូលដ្ឋានរបស់ខ្លួន លើកកម្ពស់ការយល់ដឹង ការអភិវឌ្ឍខ្លួនឯង និងការកសាងសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងចូលរួមចំណែកនៅក្នុងការកសាងមូលដ្ឋានទាំងក្នុងក្របខណ្ឌ សេដ្ឋកិច្ច សង្គម វប្បធម៌ នវានុវត្តន៍ និងការលើកកម្ពស់កិត្យានុភាពជាតិក្នុងសម័យឧស្សាហូបនីយម្ម ឌីជីថលភាវូបនីយកម្ម សំដៅរួមគ្នាធ្វើឲ្យអនាគតកម្ពុជាកាន់តែប្រសើរឡើង ៕

អត្ថបទទាក់ទង