ខ្មែរប៉ុស្ដិ៍ Close

ដំណេីឆ្ពោះទៅកាន់ការរៀបចំទីតាំងទេសចរណ៍​ និងសោភណ្ឌភាពច្រាំងទន្លេវ៉ៃគោ​ ក្រុងស្វាយរៀង​ បាននិងកំពុងឆ្ពោះទៅមុខដោយរលូន​ បេីទោះបច្ចុប្បន្នស្ថិតនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ក៏ដោយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 38

ក្រោមការយកចិត្តទុកដាក់អភិវឌ្ឍខេត្តឲ្យមានការរីកចម្រេីនរបស់លោក​ ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ នៅព្រឹកថ្ងៃទី០១​ ខែតុលា​ ឆ្នាំ២០២១នេះ​ លោកបានអញ្ជើញចុះពិនិត្យការស្ថាបនាច្រាំងទន្លេវ៉ៃគោផ្នែកខាងលិច (ទំនប់តាណេង) ដែលមានបណ្តោយប្រវៃង៨១៥​ម៉ែត្រ និងទទឹង១៣ម៉ែត្រ​ រួមមាន៖​ ការរៀបចំដំណេីការក្រាលម៉ាប​ ប្រព័ន្ធ​ទឹក​ បំពាក់បណ្តាញភ្លេីងបំភ្លេឺពេលរាត្រី​ រៀបចំសួនច្បា​រ​ ទីតាំងបំពាក់សម្ភារហាត់​ប្រាណ និងពិនិត្យលេីវឌ្ឍនភាពនៃដំណេីស្ថាបនាច្រាំងទាំងមូលផងដែរ។

អញ្ជេីញចូលរួមអមដំណេីក្នុងឱកាសនោះមាន​ លោក​អភិបាលរងខេត្ត​ លោកប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្ត​ លោកនាយកទីចាត់ការហិររញ្ញាវត្ថុសាលាខេត្ត​ លោកអភិបាលក្រុង​ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត​។

សូមជម្រាបជូនថា​ ក្នុងកំឡុងពេលដែលលោក ម៉ែន វិបុល ចូលកាន់មុខតំណែងជាអភិបាលខេត្តស្វាយរៀង លោកបានយកចិត្តទុកដាក់ក៏សាងនូវសមិទ្ធផលធំៗជាច្រើននៅក្នុងខេត្ត ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាក់ស្តែងច្រាំទន្លេវ៉ៃគោនេះ បានចូលរួមលើកកម្ពស់សោភ័ណ្ឌភាពក្នុងខេត្តឲ្យកាន់តែមានភាពស្រស់បំព្រង មិនត្រឹមតែប៉ុណ្ណោះបានចូលរួមចំណែកក្នុងការលើកកម្ពស់ សុខមាលភាពសង្គម ក៏ដូចជាផ្ដល់នូវទីតាំងសមស្របសម្រាប់ ការទស្សនាការប្រណាំងទូក ជាទីកម្សាន្ត លំហែអារម្មណ៍ និងហាត់កីឡារបស់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី​ប្រកបដោយមោទនភាព ៕

អត្ថបទទាក់ទង