រដ្ឋប្រហារបានធ្វើឱ្យមីយ៉ាន់ម៉ាធ្លាក់ទៅក្នុងចំណុចកណ្ដាលនៃជម្លោះរវាងចិននិងអាមេរិក
ការផ្លាស់ប្តូរពីការគ្រប់គ្រងបែបយោធាទៅរក លទ្ធិប្រជាធិបតេយ្យដែល បានចាប់ផ្តើមកាលពីមួយទសវត្សរ៍មុននៅប្រទេសមីយ៉ាន់ម៉ា ត្រូវបានចាត់ទុកជាជ័យជម្នះជាយុទ្ធសាស្ត្រមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់ក្បែរខាងប្រទេសចិន។ ដោយចង់បន្ថយឥទ្ធិពលរបស់ទីក្រុងប៉េកាំង មីយ៉ាន់ម៉ាក៏បាន បើកទ្វារទទួលយកទំនាក់ ទំនងការទូតនិងពាណិជ្ជកម្មជាមួយលោកខាងលិច។ កាលពីថ្ងៃចន្ទ យោធាមីយ៉ាន់ម៉ាបានដណ្តើមអំណាចតាមរយៈរដ្ឋប្រហារមួយនិងបានឃុំខ្លួនលោកស្រី