ខ្មែរប៉ុស្ដិ៍ Close

លោកស្រី អោង សានស៊ូជី បានអញ្ជើញទៅទស្សនាប្រាសាទអង្គរខ្មែរ

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 121
លោកស្រី អោង សានស៊ូជី បានអញ្ជើញទៅទស្សនាប្រាសាទអង្គរខ្មែរ លោកស្រី អោង សានស៊ូជី បានអញ្ជើញទៅទស្សនាប្រាសាទអង្គរខ្មែរ

នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩នេះ លោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋនៃសហភាពមីយ៉ាន់ម៉ា បានទៅដល់ទឹកដីខេត្តសៀមរាបហើយ ដើម្បីចូលទស្សនាប្រាសាទអង្គរខ្មែរ មុននឹងបញ្ចប់ទស្សនកិច្ច៣ថ្ងៃនៅកម្ពុជា។

សូមបញ្ជាក់ថា លោកស្រី អោង សានស៊ូជី បានអញ្ជើញមកដល់ប្រទេសកម្ពុជាកាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងនៅកម្ពុជាតបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

បន្ទាប់មកអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន, លោកស្រី បានអញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភា លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និង បានអញ្ជើញចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហនុ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ នរោត្តម មុនិនាថ សីហនុ នៅព្រះបរមរាជវាំង។

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រី អោង សានស៊ូជី នៅកម្ពុជា ត្រូវបានគេមើលឃើញថានឹងពង្រឹង និងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ព្រមទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងពហុភាគី។ នេះជាការបញ្ជាក់បន្ថែមរបស់ក្រសួងការបរទេសកម្ពុជា៕

អត្ថបទទាក់ទង