
ឃាត់ខ្លួនជនជាតិចិន៦នាក់ នៅខេត្តតាកែវ ក្រោយលួចឆ្លងដែនពីវៀតណាមចូលមកកម្ពុជា
កម្លាំងកងអនុសេនាធំទី២ នៃតំបន់ប្រតិបត្តិការសឹករងតាកែវ បានឃាត់ខ្លួនជនជាតិចិន៦នាក់ ដែលលួចឆ្លងដែនពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា នៅចំណុចចន្លោះបង្គោលលេខ ២៦៧-២៦៨ ស្ថិតនៅភូមិសង្កែជួរ ឃុំជ័យជោគ ស្រុកបូរីជលសារ