ខ្មែរប៉ុស្ដិ៍ Close

ចិនស្នើពលរដ្ឋខ្លួនឲ្យផ្អាករៀបការ និងកាត់បន្ថយពេលវេលាធ្វើបុណ្យសព ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណាថ្មី!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២០ កីឡា - សុខភាព 70
ចិនស្នើពលរដ្ឋខ្លួនឲ្យផ្អាករៀបការ និងកាត់បន្ថយពេលវេលាធ្វើបុណ្យសព ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណាថ្មី! ចិនស្នើពលរដ្ឋខ្លួនឲ្យផ្អាករៀបការ និងកាត់បន្ថយពេលវេលាធ្វើបុណ្យសព ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណាថ្មី!

ជាការបង្កើតវិធានការដើម្បីទប់ទល់វីរុសកូរ៉េណាប្រភេទថ្មី ដែលកំពុងផ្ទុះឡើងស្ទើរពាសពេញផ្ទៃប្រទេសនោះ អាជ្ញាធរចិននៅថ្ងៃសៅរ៍នេះ បានចេញសេចក្តីអំពាវនាវមួយ ឲ្យប្រជាពលរដ្ឋទាំងឡាយផ្អាកពិធីរៀបមង្គលការសិន និងពិធីបុណ្យសពនានា គួរបន្ថយពេលវេលាឲ្យនៅខ្លីតាមដែលធ្វើបាន។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃសៅរ៍ ទី០១ ខែមករា ឆ្នាំ២០២០។

ការប្រកាសរបស់អាជ្ញាធរចិនខាងលើនេះ គឺបានកើតមានឡើងនៅមុនថ្ងៃអាទិត្យស្អែកនេះ ដែលជាពេលវេលាចុងសប្តាហ៍ ហើយក៏នឹងចំថ្ងៃទី០២ ខែ២ ឆ្នាំ២០២០ (០២.០២. ២០២០) ជាថ្ងៃពិសេសសម្រាប់គូស្នេហ៍នានា ជ្រើសយកដើម្បីរៀបអាពាហ៍ពិពាហ៍។ ទោះបីជាបែបនេះក្តី នេះគឺជាការអំពាវនាវប៉ុណ្ណោះ ហើយប្រជាជនទាំងអស់ ក៏ត្រូវបានណែនាំឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ។

អត្ថបទទាក់ទង