ខ្មែរប៉ុស្ដិ៍ Close

គ.ជ.ប នឹងរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៤-១៥ ខែសីហា

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 31
គ.ជ.ប នឹងរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៤-១៥ ខែសីហា គ.ជ.ប នឹងរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៤-១៥ ខែសីហា

នៅថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០២៣ នៅសាលមហាស្របស្ទឹងសង្កែ ដែលស្ថិតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រយៈពេល ២ថ្ងៃ ។ ពិធីអង្គសន្និបាតប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។

នៅព្រឹកថ្ងៃទី៩ ខែសីហា សន្និបាតបូកសរុបការងារបបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រយៈពេល២ថ្ងៃ មានរបៀបវារៈសំខាន់ៗមួយចំនួនដូចជា ៖

ក- របាយការណ៍សង្ខេបស្តីពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
ខ- ការពិភាក្សាជាក្រុម ដើម្បីពិភាក្សាទៅលើប្រធានបទចំនួន៥ ៖

១.ការរៀបចំបញ្ជីបោះឆ្នោត
២.ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ
៣.ដំណើរការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ
៤.ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត
និងទី៥.ការបណ្តុះបណ្តាល និងអប់រំសាធារណៈជន។

នៅក្នុងសន្និបាតនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នឹងថ្លែងសន្ទរកថាបិទសន្និបាត ៕

អត្ថបទទាក់ទង