ខ្មែរប៉ុស្ដិ៍ Close

    លោក ស ខេង ដាក់ចេញវិធានការបន្ទាន់ ៨ចំណុច សម្រាប់បង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៩ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1429
    លោក ស ខេង ដាក់ចេញវិធានការបន្ទាន់ ៨ចំណុច សម្រាប់បង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈលោក ស ខេង ដាក់ចេញវិធានការបន្ទាន់ ៨ចំណុច សម្រាប់បង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

    លោកឧបនាយករដ្ឋមន្រ្តី ស ខេង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ បានដាក់ចេញវិធានការបន្ទាន់ចំនួន ៨ចំណុច សម្រាប់បង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ការដាក់ចេញវិធានការបន្ទាន់ខាងលើ ធ្វើឡើងយោងតាមបទបញ្ជា និងសារសម្លេងណែនាំពិសេសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីរាត្រីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ក្នុងការបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈ។

    សូមជម្រាបថា កម្ពុជា កំពុងជួបប្រទះបញ្ហារីករាលដាលជំងឺកូវីដ-១៩ ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដ៏ធ្ងន់ធ្ងរមួយមិនធ្លាប់មាន។ គិតត្រឹមរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១០៦០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥៣៨នាក់ និងអ្នកជំងឺសម្រាកព្យាបាលចំនួន ៥២១នាក់៕

    សូមអានវិធានការ៨ចំណុចដូចខាងក្រោម៖

    អត្ថបទទាក់ទង