ខ្មែរប៉ុស្ដិ៍ Close

ក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងរៀបចំជួសជុល និងដំឡើងកាំជណ្ដើរថ្មីនៅច្រកខាងកើត ប្រាសាទមេបុណ្យខាងកើត

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០២៣ វប្បធម៌ & ប្រវត្តិសាស្រ្ដ 116
ក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងរៀបចំជួសជុល និងដំឡើងកាំជណ្ដើរថ្មីនៅច្រកខាងកើត ប្រាសាទមេបុណ្យខាងកើត ក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងរៀបចំជួសជុល និងដំឡើងកាំជណ្ដើរថ្មីនៅច្រកខាងកើត ប្រាសាទមេបុណ្យខាងកើត

ដើម្បីលើកតម្លៃ និងសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ ចូលទស្សនា ប្រាសាទនេះកាន់តែប្រសើរ ក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងរៀបចំជួសជុល និងដំឡើងកាំជណ្ដើរថ្មីនៅច្រកខាងកើត ប្រាសាទមេបុណ្យខាងកើត ។ ជាមួយនេះដែរ ដើម្បីសម្រួលកុំឱ្យ អាក់ខាន ចូលទស្សនាប្រាសាទ ក្រុមភ្នាក់ងារទេសចរណ៍ សហការជាមួយក្រុមការងារ សម្អាតបរិស្ថាន HCC Angkor បានសម្អាតរុក្ខជាតិនិងកាត់ស្មៅ ត្រង់ចំណុច ច្រកខាងត្បូងជាន់ទីមួយ នៃប្រាសាទមេបុណ្យខាងកើត ខណៈដែលជណ្ដើរច្រកចូលខាងកើត កំពុងជួសជុល កែលម្អ និងលើកតម្លៃឡើងវិញ។

អត្ថបទ និងរូបភាព៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ និងវប្បធម៌

អត្ថបទទាក់ទង