ខ្មែរប៉ុស្ដិ៍ Close

ប្រជាជនក្នុងឧទ្យានអង្គរចំនួន១៥០គ្រួសារ ត្រូវបានអាជ្ញាធរជាតិអប្សរាចុះពិនិត្យលក្ខណៈបច្ចេកទេសនៃការសាងសង់លំនៅដ្ឋាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 8
ប្រជាជនក្នុងឧទ្យានអង្គរចំនួន១៥០គ្រួសារ ត្រូវបានអាជ្ញាធរជាតិអប្សរាចុះពិនិត្យលក្ខណៈបច្ចេកទេសនៃការសាងសង់លំនៅដ្ឋាន ប្រជាជនក្នុងឧទ្យានអង្គរចំនួន១៥០គ្រួសារ ត្រូវបានអាជ្ញាធរជាតិអប្សរាចុះពិនិត្យលក្ខណៈបច្ចេកទេសនៃការសាងសង់លំនៅដ្ឋាន

តាមរបាយការណ៍របស់នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារបានចុះពិនិត្យនិងជួយសម្រួលលក្ខណៈបច្ចេកទេសដល់ប្រជាពលរដ្ឋដែលសាងសង់លំនៅដ្ឋានចំនួន១៥០គ្រួសារនៅក្នុងឧទ្យានអង្គរ ។

លំនៅដ្ឋានទាំង១៥០គ្រួសារនោះមាននៅក្រុងសៀមរាបចំនួន២៣គ្រួសារ ស្រុកប្រាសាទបាគងចំនួន៣២គ្រួសារ ស្រុកបន្ទាយស្រី ចំនួន០៥គ្រួសារ ស្រុកពួកចំនួន៥៤គ្រួសារ និងស្រុកអង្គរធំ បានចំនួន៣៦គ្រួសារ ។

ក្នុងរយៈពេលមួយសប្តាហ៍ដើមខែឧសភានេះដែរ ក្រុមការងារនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋាន ក៏បានទទួលពាក្យស្នើសុំសាងសង់ថ្មីនិងជួសជុលតូចតាចចំនួន៣០ករណី ហើយក្រុមការងារជំនាញក៏កំពុងចុះពិនិត្យផ្ទៀងផ្ទាត់ពីលក្ខខណ្ឌផ្សេងៗទាក់ទងនឹងការកាន់កាប់ ការរស់នៅ និងស្ថានភាពទីតាំងស្នើសុំជាក់ស្តែង ។

ក្នុងកិច្ចការចុះពិនិត្យនេះ នាយកដ្ឋានសម្រេចបាន១៥ករណី។ ចំពោះប្រជាពលរដ្ឋម្ចាស់សំណើណាដែលមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីទទួលបានការអនុញ្ញាត ក្រុមការងារផ្នែកស្ថាបត្យកម្មក៏បានជួយសម្រួលនិងរៀបចំគំនូសប្លង់ជូនពួកគាត់បាន៤ករណីដែរ ៕

អត្ថបទទាក់ទង