ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា កំពុងដំណើរការរៀបចំជួសជុលអតីតអាគារសាលាបារាំងចុងបូព៌ា នៅខាងលិចប្រាសាទបាយ័ន្ត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 61
អាជ្ញាធរជាតិអប្សរា កំពុងដំណើរការរៀបចំជួសជុលអតីតអាគារសាលាបារាំងចុងបូព៌ា នៅខាងលិចប្រាសាទបាយ័ន្ត អាជ្ញាធរជាតិអប្សរា កំពុងដំណើរការរៀបចំជួសជុលអតីតអាគារសាលាបារាំងចុងបូព៌ា នៅខាងលិចប្រាសាទបាយ័ន្ត

ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារព្រៃឈើ ក្រោមការដឹកនាំរបស់លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា រួមទាំងមានការចូលរួមពីប្រធានសាលាបារាំងចុងបូព៌ា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានចុះរៀបចំ បោសសម្អាត រៀបចំថ្មឱ្យមានរបៀបរៀបរយ ដើម្បីត្រៀមជួសជុលអតីតទីស្នាក់ការសាលាបារាំងចុងបូព៌ា ដែលមានទីតាំងស្ថិតនៅខាងលិចប្រាសាទបាយ័ន្ត។

ការជួសជុលអគារសាលាបារាំងចុងបូព៌ានេះ នឹងធ្វើឡើងនៅក្នុងឆ្នាំ២០២១នេះ ក្នុងគោលបំណងសម្រាប់ធ្វើជាកន្លែងរក្សាទុកនូវបុរាណវត្ថុផ្សេងៗ ព្រោះកន្លែងនេះក៏ជាទីតាំងរក្សាទុក និងជួសជុលបុរាណវត្ថុពីសម័យបារាំងមកដែរ ដែលគិតមកដល់ពេលនេះ មានអាយុកាលជាង១០០ឆ្នាំមកហើយ៕