ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន សែន ជំរុញយុទ្ធនាការ «ប្រជាជនម្នាក់លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត»

ដោយ៖ សាន់ វីតា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានទូទៅ 184
សម្ដេចតេជោ ហ៊ុន សែន ជំរុញយុទ្ធនាការ «ប្រជាជនម្នាក់លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត» សម្ដេចតេជោ ហ៊ុន សែន ជំរុញយុទ្ធនាការ «ប្រជាជនម្នាក់លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត»

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវសារជាថ្មីដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ចូលរួមយុទ្ធនាការផ្សព្វផ្សាយ និងយុទ្ធនាការលាងសំអាតផ្ទះ និងសង្គមយើងតាមរយៈយុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត។

សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលត្រូវធ្វើឡើងរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យ បង្កើតនយុទ្ធនាការ កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ សេវាល្អ កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយឥទ្ធិពលគ្រឿងញៀន និងកីឡារស់ក្នុងសន្តិភាពឱ្យបានផុសផុសនៅក្នុងនិងក្រៅប្រទេសផងដែរ៕

អត្ថបទទាក់ទង