ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពន្យល់ថា ការរៀបចំឱ្យមានការបើកបៀវត្ស២សប្តាហ៍ម្តង គឺដើម្បីសម្រួលដល់ការលំបាក របស់កម្មករ និងមន្ត្រីរាជការ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 6
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពន្យល់ថា ការរៀបចំឱ្យមានការបើកបៀវត្ស២សប្តាហ៍ម្តង គឺដើម្បីសម្រួលដល់ការលំបាក របស់កម្មករ និងមន្ត្រីរាជការ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពន្យល់ថា ការរៀបចំឱ្យមានការបើកបៀវត្ស២សប្តាហ៍ម្តង គឺដើម្បីសម្រួលដល់ការលំបាក របស់កម្មករ និងមន្ត្រីរាជការ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ដោយចង់សម្រួលដល់ការចំណាយរបស់កម្មករ កម្មការិនី ពិសេសពាក់ព័ន្ធបញ្ហាថ្លៃទឹក ថ្លៃភ្លើង ទើបរាជរដ្ឋភិបាលកម្ពុជា ឬគណបក្សប្រជាជនកម្ពុជា ដាក់នៅក្នុងគោលនយោបាយរបស់ខ្លួន ដែលត្រូវអនុវត្តឱ្យបាននូវការបើកប្រាក់បៀវត្ស ក្នុងរង្វង់ពីរសប្តាហ៍ម្តង ហើយលោកសង្ឃឹមថា អ្នកដែលគិតថាបើកបានចាយអស់ នឹងរៀបចំកូនជ្រូកមួយ ឬក៏ហិបមួយសន្សំទុក ដើម្បីទុកប្រើប្រាស់នៅពេលចាំបាច់។

លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ជាង១ម៉ឺន៥ពាន់នាក់ មកពីរោងចក្រសហគ្រាសចំនួន២២ មកពីខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ដែលនឹងប្រារព្ធធ្វើឡើងនៅភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៩តទៅ នឹងអនុវត្តការបើកប្រាក់ខែពីរសប្តាហ៍ម្តង ដែលនេះគឺជាការរួមចំណែកក្នុងការដោះស្រាយបញ្ហាកង្វះខាតប្រាក់ ហើយមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ក៏ត្រូវបើកដូចគ្នា។

ការលើកឡើងថា មិនចង់បើកប្រាក់ខែពីរអាទិត្យម្តងទេ ព្រោះនឹងត្រូវចាយអស់នោះ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើការគូសបញ្ជាក់ថា បញ្ហានេះមិនលំបាកដោះស្រាយនោះទេ ដោយយើងរក្សាប្រាក់ទុកកុំចាយវាយទៅជាការប្រសើរ ហើយអ្វីដែលល្អនោះ ប្រសិនបើយើងមានលុយនៅក្នុងដៃហើយ នៅពេលយើងជួបបញ្ហាចាំបាច់ណាមួយ ដោយចៃដន្យ យើងអាចប្រើប្រាស់ថវិកានោះបានភ្លាមៗដោយមិនចាំបាច់ខ្ចីបុលគេ៕

អត្ថបទទាក់ទង