ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារនៅក្នុងខេត្តព្រះសីហនុ ឬកែបជាដើមរក្សាតម្លៃឱ្យនៅដដែលនៅអំឡុងបុណ្យឆ្លងឆ្នាំ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 54
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារនៅក្នុងខេត្តព្រះសីហនុ ឬកែបជាដើមរក្សាតម្លៃឱ្យនៅដដែលនៅអំឡុងបុណ្យឆ្លងឆ្នាំ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារនៅក្នុងខេត្តព្រះសីហនុ ឬកែបជាដើមរក្សាតម្លៃឱ្យនៅដដែលនៅអំឡុងបុណ្យឆ្លងឆ្នាំ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារនៅក្នុងខេត្តព្រះសីហនុ ឬកែបជាដើម ព្យាយាមរក្សាតម្លៃឱ្យនៅដដែលនៅអំឡុងបុណ្យឆ្លងឆ្នាំ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា នៅពេលតម្រូវការខ្ពស់ជាងការផ្គត់ផ្គង់តម្លៃនឹងឡើង ហើយបើការផ្គត់ផ្គង់ខ្ពស់ជាងតម្រូវការនោះតម្លៃនឹងចុះថ្លៃ។ លោក បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនជិតពីរម៉ឺននាក់មកពីរោងចក្រសហគ្រាសចំនួន២៣ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ទោះជាយ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ថា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក រាល់ពេលមានមហាសន្និបាតនៅអង្គការសហប្រជាជាតិ សណ្ឋាគារនៅញូវយ៉កឡើងថ្លៃ ១០០ភាគរយ ឬអាចដល់ ២០០ភាគរយផងក៏មាន៕

អត្ថបទទាក់ទង