ខ្មែរប៉ុស្ដិ៍ Close

អាយឆាប្រជុំពិនិត្យទៅលើឯកសារជាច្រើន ជាពិសេសឯកសារសំខាន់ចំនួនបីត្រៀមសម្រាប់កិច្ចជំនួបប្រចាំឆ្នាំជាមួយរដ្ឋមន្តី្រការបរទេសអាស៊ាន នាដើមខែសីហា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 44
អាយឆាប្រជុំពិនិត្យទៅលើឯកសារជាច្រើន ជាពិសេសឯកសារសំខាន់ចំនួនបីត្រៀមសម្រាប់កិច្ចជំនួបប្រចាំឆ្នាំជាមួយរដ្ឋមន្តី្រការបរទេសអាស៊ាន នាដើមខែសីហា អាយឆាប្រជុំពិនិត្យទៅលើឯកសារជាច្រើន ជាពិសេសឯកសារសំខាន់ចំនួនបីត្រៀមសម្រាប់កិច្ចជំនួបប្រចាំឆ្នាំជាមួយរដ្ឋមន្តី្រការបរទេសអាស៊ាន នាដើមខែសីហា

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងអាចអនុម័តទៅលើឯកសារជាច្រើន ជាពិសេសឯកសារសំខាន់ចំនួនបី ដែលត្រៀមសម្រាប់កិច្ចជំនួបប្រចាំឆ្នាំជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន នាដើមខែសីហា ឆ្នាំ២០២២ខាងមុខនេះ។

នៅព្រឹកថ្ងៃទី២១ ខែមិថុនានេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំលើកទី៣៥ របស់អាយឆា តាមប្រព័ន្ធវីដេអូ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែមិថុនា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាតំណាងកម្ពុជាប្រចាំអាយឆា និងជាប្រធានអាយឆាឆ្នាំ២០២២ ដោយមានការចូលរួមពីតំណាង អាយឆានៃប្រទេសសមាជិកអាស៊ានទាំងអស់ និងលេខាធិការដ្ឋានអាស៊ាន។

ឯកឧត្តម ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអ្នកនាំពាក្យ បានមានប្រសាសន៍ថា កិច្ចប្រជុំលើកទី៣៥នេះ ដើម្បីពិនិត្យ ពិភាក្សា និងអាចអនុម័តទៅលើឯកសារជាច្រើន រួមមាន ដូចជា របាយការណ៍/កំណត់ហេតុនៃកិច្ចប្រជុំ និងសកម្មភាពនានាដែលបានរៀបចំធ្វើនាពេលកន្លងមក វឌ្ឍនភាពនៃកម្មវិធីនានាដែលមិនទាន់បានអនុវត្តនិងរបាយការណ៍នៃកម្មវិធីដែលបានអនុវត្តរួចហើយ ឯកសារទស្សនទានស្ដីពីកម្មវិធី/សកម្មភាពអាទិភាពរបស់អាយឆាដែលគ្រោងនឹងអនុវត្តក្នុងឆ្នាំ២០២២ ជាពិសេសឯកសារសំខាន់ចំនួនបី ដែលត្រៀមសម្រាប់កិច្ចជំនួបប្រចាំឆ្នាំជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាននាដើមខែសីហា ឆ្នាំ២០២២នេះ គឺ៖ ១.របាយការណ៍ឆ្នាំ២០២២របស់អាយឆា ២.សេចក្តីថ្លែងការណ៍របស់ប្រធានអាយឆាទៅកាន់រដ្ឋមន្ត្រីការបរទេសអាស៊ាន និង៣.កម្មវិធីកម្ម វិធី/សកម្មភាពអាទិភាពរបស់អាយឆាឆ្នាំ២០២៣។

ក្រៅពីនេះ នៅក្នុងកិច្ចប្រជុំលើកទី៣៥ ក៏នឹងមានកិច្ចជំនួបដាច់ដោយឡែកចំនួន២ រវាងអាយឆាជាមួយគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) និងជាមួយវេទិកានៃស្ថានប័នសិទ្ធិមនុស្សជាតិអាស៊ាន (SEANF) រួមទាំងការពិភាក្សាទៅ លើបញ្ហាផ្សេងៗមួយចំនួនទៀត៕

អត្ថបទទាក់ទង