ខ្មែរប៉ុស្ដិ៍ Close

    តោះត្រៀមចាំអ៊ុតមើលសម្រស់ដេននី ក្វាន់ ដែលទើបមកពីកែសម្ជស្សនៅក្រៅប្រទេស

    ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 2896

    តារា៖ តារាសម្ដែងស្រីដ៏សិចស៊ី កញ្ញា ដេននី ក្វាន់ ដែលភាគច្រើនគេទទួលស្គាល់ថាជាតារាស្រីដែលមានភាពសិចសុីជាងគេទើបតែបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រសារជាថ្មី ក្រោយ​រូបនាងបានបង្ហោះលុយដុល្លារទាំងបាច់ និងបង្ហើបពីគម្រោងចេញទៅកែសម្ផស្សនៅក្រៅប្រទេសកាលពីប៉ុន្មានថ្ងៃមុននេះ។

    យ៉ាងណាមិញ ក្រោយពីចំណាយពេលជាច្រើនថ្ងៃ ក្នុងគ្លីនិកលំដាប់កាលីប ថ្ងៃនេះតារាស្រីសាច់សខ្ចីរូបនេះ បានប្រកាសត្រៀមត្រលប់មកវិញហើយ ដោយនាំមកជាមួយនឹងមុខមាត់ថ្មីវះកាត់រួចរាល់ផងដែរ។

    ជាក់ស្ដែងក្នុងគណនីហ្វេសប៊ុករបស់កញ្ញាផ្ទាល់បានបង្ហោះសារថា៖ «សប្បាយចិត្តណាស់ស្អែកនេះបានទៅខ្មែរវិញហើយ សំខាន់នាំសម្រស់អូនថ្មីទៅជាមួយដែរ»។ ជាមួយនឹងសារមួយនេះ ក៏មានហ្វេនជាច្រើនបានចូលរួមធ្វើការអបអរ និងរង់ចាំអ៊ុតមើលសម្រស់ថ្មីរបស់ ដេនី ក្វាន់ យ៉ាងអន្ទះសារ៕