ខ្មែរប៉ុស្ដិ៍ Close

តារា​ខ្មែរ​ទាំង​ ៦ដួង ​មាន​រឿង​​អាស្រូវ​ច្រើន​ជាង​គេ និង​ត្រូវ​បាន​​មហាជន​រិះ​គន់​ខ្លាំង ប៉ុន្តែពួកគេនៅតែ………

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 152
តារា​ខ្មែរ​ទាំង​ ៦ដួង ​មាន​រឿង​​អាស្រូវ​ច្រើន​ជាង​គេ និង​ត្រូវ​បាន​​មហាជន​រិះ​គន់​ខ្លាំង ប៉ុន្តែពួកគេនៅតែ……… តារា​ខ្មែរ​ទាំង​ ៦ដួង ​មាន​រឿង​​អាស្រូវ​ច្រើន​ជាង​គេ និង​ត្រូវ​បាន​​មហាជន​រិះ​គន់​ខ្លាំង ប៉ុន្តែពួកគេនៅតែ………

ភ្នំពេញ)៖ ក្នុងពិភពសិល្បៈ តែងតែមានរឿងអាស្រូវ កើតឡើងជាហូរហែ ពោលគឺជៀសមិនផុតពីការនិន្ទា ឈ្នានីសពីទស្សនិកជន និងពីសំណាក់អ្នកសិល្បៈដូចគ្នាឡើយ ទោះខិតខំបិតបាំងយ៉ាងណា ក៏មិនអាចគេចផុតពីភ្នែក ទស្សនិកជនបានដែរ។ យ៉ាងណាមិញ មានតារា២ប្រភេទ ដែលធ្វើឲ្យមហាជន អាចចងចាំគ្មានថ្ងៃភ្លេច នោះគឺតារាដែលល្បី និងមានប្រជាប្រិយភាពខ្លាំង និងមួយទៀត គឺតារាដែលទទួលបានការរិះគន់ខ្លាំង ដោយមានរឿងអាស្រូវប្លែកៗពីគ្នា។ នៅក្នុងនោះអ្វីដែលធ្វើឲ្យគ្រប់គ្នា ហួសចិត្ត មិននឹកស្មានដល់នោះ ទោះបីជាមានតារាមួយចំនួន ធ្លាប់រងរឿងអាស្រូវយ៉ាងណាក្ដី ក៏ប្រជាប្រិយភាពពួកគេ នៅតែល្បីខ្លាំងដដែល។

ថ្ងៃនេះ យើងនឹងបង្ហាញអ្នកសិល្បៈស្រីប្រុសចំនួន ៦ ដែលធ្លាប់ទទួលបានការិះគន់ខ្លាំងៗ ពីអ្នកលេងបណ្ដាញសង្គម មកបង្ហាញទស្សនិកជន ប៉ុន្តែមកដល់ពេលនេះ សន្ទុះនៃការគាំទ្រ ក៏ដូចជាកេរ្តិ៍ឈ្មោះពួកគេ នៅតែល្បីល្បាញ ក្នុងវិថីអាជីពសិល្បៈ។ ចង់ដឹងថា មានតារារូបណាខ្លះ ដែលមានរឿងអាស្រូវនោះ?

១. ដេននី ក្វាន់៖ បើរំឭកដល់តារាសិចស៊ី បញ្ចេញសាច់សខ្ចី ធ្វើឲ្យបុរសឈ្លក់វង្វេងរូបនេះ ធ្លាប់ត្រូវបានមហាជនរិះគន់ ពាក់ព្ធ័ននឹងករណីបង្ហាញភាពសិចស៊ីជ្រុល ដោយស្លៀកពាក់ខើចលើ ខើចក្រោម រហូតដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហៅទៅព្រមាន និងផ្អាកការសម្ដែងទៀតផង។ ពេលថ្មីៗ នេះ នាងថែមទាំងបញ្ចេញនូវពាក្យអសុរស ជេរបញ្ចោរគ្នាដាច់សាច់ រវាងអ្នកលក់ឡេ ផលិតផលថែរក្សាសំរស់ដូចគ្នា។ តែទោះជាយ៉ាងណា ក៏នាងនៅតែអាចរក្សាប្រជាប្រិយភាព ពីអ្នកគាំទ្របានដដែល។

២. ប៉ែន ចំរ៉ុង៖ នរណាៗក៏ដឹងពីទំនាក់ទំនងស្នេហារបស់តារារូបនេះ និងអ្នកនាង ភិន សុដាលីស ហើយក្រោយពីបានបែកបាក់ស្នេហ៍បែបភ្លើងចំបើងនេះមក បានបន្សល់នូវកូនស្រី ម្នាក់ឲ្យអ្នកនាង ភិន សុដាលីស ជាអ្នកចិញ្ចឹមបីបាច់ ដោយលោក ប៉ែន ចំរ៉ុង ត្រូវបានទស្សនិកជន រិះគន់ឡើងចាស់ដៃ ព្រោះតែភាពមិនទទួលខុសត្រូវ ក្នុងនាមជាឪពុក។ តែយ៉ាងណា ក្រោយរឿងនេះស្ងប់ទៅ លោកនៅតែអាចទាញបេះដូងមហាជន មកគាំទ្រខ្លួនវិញ តាមរយៈស្នាដៃជាពិធីករ ដែលអាចឲ្យគ្រប់គ្នាផ្ទុះសំណើច ក្នុងកម្មវិធីផ្សេងៗបានដូចមុន។

៣. បេននី យ៉ាំង៖ មិនខុសគ្នាប៉ុន្មានពី ដេននី ក្វាន់ នោះទេ កញ្ញារូបស្រស់ម្នាក់នេះ ត្រូវបានអ្នកលេងហ្វេសប៊ុក សម្ដែងការមិនពេញចិត្ត ជាមួយស្ទីលតុបតែងខ្លួន ដែលមើលទៅសិចស៊ី និងជេរបញ្ចោរ ហែកហួរគ្នារឿងប្រុសឈ្មោល យ៉ាងអនាធិបតេយ្យ នៅលើបណ្តាញសង្គម។ ហាក់ដូចជាលើសខ្លាំងពេក ប៉ុន្តែអ្វីដែលគួរឲ្យសរសើរនោះ នាងនៅតែមានអ្នកគាំទ្រច្រើន ព្រោះតែទឹកចិត្តសប្បុរសធម៌ ក្នុងការងារសង្គមរបស់នាង។

៤. ម៉ៃ សុគន្ធ៖ តារាកំពូលទើស និងពូកែដើររិះគន់គេនោះ លោកត្រូវបានមនុស្សគ្រប់គ្នា មិនពេញចិត្តខ្លាំងឡើយ ពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះតែសម្ដីរិះគន់របស់លោក ពោលគឺឲ្យតែឃើញតារាណា រាងធ្វើឲ្យទើសមុខលោកបន្តិចនោះ គឺមានវត្តមានលោកចេញមុខរិះគន់ និងជេរប្រទេចគេជាមិនខាន។ ប៉ុន្តែប្រជាប្រិយភាពតារាជើងចាស់រូបនេះ នៅតែល្បី នឹងមានប្រិយមិត្តជាច្រើន ចាំឃ្លាំមមើលជានិច្ច។

៥. វ៉ាន់ នីឡា៖ ប្អូនស្រីលោក សុខ ជំនោរ ធ្លាប់បានរងការរិះគន់ ខណៈដែលរូបភាពអាក្រាតកាយរបស់នាង ដែលធ្លាប់ផ្ញើឲ្យអតីតមិត្តប្រុស ត្រូវបានសង្ស័យថា អតីតមិត្តប្រុសនោះ ជាអ្នកចែកចាយលើបណ្តាញសង្គម ដោយធ្វើឲ្យកញ្ញាខ្មាស់មនុស្សគ្រប់គ្នា មិនតិចនោះទេ។ ប៉ុន្តែក្រោយពីធ្វើការប្ដឹងផ្ដល់គ្នា អស់រយៈពេលជាយូរ រឿងនេះក៏បានរសាយពីការចងចាំទស្សនិកជន ជាពិសេសនាងនៅតែជាតារាចម្រៀង ក្នុងចិត្តអ្នកគាំទ្រផងដែរ។

៦. តារាកំប្លែងស្រីវ័យក្មេង នីឡា៖ ធ្លាប់បានទទួលការវិះគន់ខ្លាំងៗ ពីអ្នកលេងបណ្ដាញសង្គម ជាមួយនឹងពាក្យសំដីមិនសមរម្យ មិនដឹងខ្ពស់ ទាបរបស់នាង ដែលជាក្មេងទើបតែធំថ្ងៃមុន ដោយបានបញ្ចេញសារមើលងាយគេ និងការបង្អួតសម្ភារៈនិយមនោះ តែតារារូបនេះគ្មានខ្វល់អ្វីឡើយ ជាពិសេស នាងកាន់តែសោយសុខខ្លាំង ជាមួយជីវិតឯកជនទៀតផង៕

ប្រភព៖ khnews360.com

អត្ថបទទាក់ទង