តារា​ស្រី​ស្អាត​មួយ​ក្រុម ធ្វើ​ឲ្យ​មណ្ឌលគីរី កាន់​តែ​មាន​មន្ត​ស្នេហ៍​ខ្លាំង!

ដោយ៖ លី វិទ្យា​​ | ថ្ងៃចន្ទ ទី២ ខែកក្កដា ឆ្នាំ២០១៨​ | កំសាន្ដ & ប្លែកៗ | 0 |
តារា​ស្រី​ស្អាត​មួយ​ក្រុម ធ្វើ​ឲ្យ​មណ្ឌលគីរី កាន់​តែ​មាន​មន្ត​ស្នេហ៍​ខ្លាំង! តារា​ស្រី​ស្អាត​មួយ​ក្រុម ធ្វើ​ឲ្យ​មណ្ឌលគីរី កាន់​តែ​មាន​មន្ត​ស្នេហ៍​ខ្លាំង!

បន្ទាប់​ពី​ពិធីការិនី ណាក់ ស្រីណា ដែល​បាន​ទៅ​ភ្ជាប់​អនុស្សាវរីយ​នៅ​ខេត្ត​ភាគ​ឥសាន្ត​កាល​ពី​ចុង​សប្ដាហ៍​មុន។ នៅ​ថ្ងៃ​នេះ បាន​លេច​ចេញ​រូបភាព​ដ៏​មនោរម្យ​ត្រជាក់​ភ្នែក​មួយ​ស៊េរី​ទៀត​ពី​ខេត្ត​ទេសចរណ៍​ធម្មជាតិ​ដ៏​ល្បី​របស់​កម្ពុជា គឺ​ខេត្ត​មណ្ឌលគីរី ពី​ក្រុម​តារា​ស្រី​ស្អាត​មួយ​ក្រុម។

ស្រី​ស្អាត​មួយ​ក្រុម​នេះ គឺ​មាន យ៉ាន ស្រីពេជ្រ រូ ចាន់តារា និង​ពិន ទេពី ជា​ដើម។ ពួក​គេ​បាន​ទៅ​ដល់​ខេត្ត​មណ្ឌលគីរី​ថ្មី​ៗ។ តាម​ការ​បញ្ជាក់​របស់ ម៉ូដែល ស្រី​ពេជ្រ ដែល​មាន​ភ្ជាប់​មក​ជាមួយ​រូបភាព​នោះ គឺ​នេះ ជា​រូបភាព​កម្រង​អនុស្សាវរីយ​របស់​ពួក​គេ ក្នុង​ពេល​ដែល​ដែល​នាង​បាន​អះអាង​ទៀត​ថា ទាំង​នេះ គឺ​ជា​មិត្តភ័ក្ដិ​ដ៏​ល្អ និង​ចេះ​យល់​ចិត្ត​របស់​នាង។

ឥឡូវ​ទស្សនា​យក​អារម្មណ៍​ស្រស់​ស្រាយ​មុន​ចូល​ធ្វើ​ការងារ​ថ្ងៃ​ថ្មី​ទាំង​អស់​គ្នា!

អត្ថបទ៖ សប្បាយ

បញ្ចេញមតិ