ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថាមិនមានវត្តមានទ័ពចិននៅកម្ពុជាឡើយ ហើយការលើកឡើងថាកម្ពុជាមានវត្តមានកងទ័ពចិន គឺជាយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 64
នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថាមិនមានវត្តមានទ័ពចិននៅកម្ពុជាឡើយ ហើយការលើកឡើងថាកម្ពុជាមានវត្តមានកងទ័ពចិន គឺជាយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថាមិនមានវត្តមានទ័ពចិននៅកម្ពុជាឡើយ ហើយការលើកឡើងថាកម្ពុជាមានវត្តមានកងទ័ពចិន គឺជាយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យបៀលប្រាយ (BBU) បានថ្លែងជាថ្មីថា មិនមានវត្តមានកងទ័ពចិនឬកងទ័ពប្រទេសណាមួយនៅលើទឹកដីកម្ពុជាដូចការចោទប្រកាន់នោះឡើយ។ លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាមិនត្រូវការកងទ័ពចិនមកធ្វើអ្វីឡើយ ហើយកម្ពុជាក៏មិនឆ្កួតឱ្យចិនមកកាន់កាប់ស្រុកខ្មែរនោះដែរ។ លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រោយពីសាងសង់កំពង់ផែរាមរួចរាល់ កម្ពុជាស្វាគមន៍គ្រប់នាវាទាំងអស់ចូលចត ហើយក៏អាចធ្វើសមយុទ្ធរួមគ្នាជាមួយកម្ពុជា ពីគ្រប់បណ្តាប្រទេសទាំងអស់ផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា យុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាលើបញ្ហាកំពង់ផែរាម បានចាប់ផ្តើមវិញហើយ ក្រោយពីស្ងាត់មួយរយៈមក។ លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពួកសារព័ត៌មានបរទេសនានា មិនចាំបាច់យករូបភាពតាមផ្កាយរណបមកបង្ហោះបំភ្លៃនោះទេ ពោលគឺកម្ពុជាបើកការដ្ឋានសាងសង់កំពង់ផែរាម ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន មិនមែនដើម្បីគំរាមអ្នកណានោះឡើយ។ លោកបន្តថា ការចោទប្រកាន់ថា កំពង់ផែរាម សម្រាប់ឱ្យយន្តហោះចិនចុះចតបាន២គ្រឿងនោះ គឺជារឿងមិនពិតទេ ហើយដាច់ខាតកម្ពុជាមិនធ្វើដូច្នោះឡើយ។ បើសិនកម្ពុជា ចង់ធ្វើដូចការចោទមែននោះ គឺអនុញ្ញាតឱ្យយន្តហោះចិន ចុះចតនៅកងកេងវិញ បានរាប់រយគ្រឿងឯណោះ ដូច្នោះល្មមបញ្ឈប់ការចោទប្រកាន់់ដដែលៗនោះទៅ៕


អត្ថបទទាក់ទង