ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ អ្នកអួតខ្លួនជាអ្នកនយោបាយប្រជាធិបតេយ្យបែរជាបំពានសិទ្ធិសម្រេចរបស់បុគ្គលម្នាក់ៗ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 32
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ អ្នកអួតខ្លួនជាអ្នកនយោបាយប្រជាធិបតេយ្យបែរជាបំពានសិទ្ធិសម្រេចរបស់បុគ្គលម្នាក់ៗ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ អ្នកអួតខ្លួនជាអ្នកនយោបាយប្រជាធិបតេយ្យបែរជាបំពានសិទ្ធិសម្រេចរបស់បុគ្គលម្នាក់ៗ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងរិះគន់ថា មិនគួរទេក្នុងឋានៈជាអ្នកនិយាយក្តែងៗថា គោរពលទ្ធិប្រជាធិបតេយ្យ គោរពនូវសិទ្ធិសម្រេចរបស់បុគ្គល បែរជាហ៊ាននិយាយភាសាទិញដូរទៅវិញ។ លោកបានបន្តថា អ្នកនយោបាយដែលអួតខ្លួនថាជាអ្នកប្រជាធិបតេយ្យ បែរជាបំពានសិទ្ធិសម្រេចរបស់បុគ្គលម្នាក់ៗ ដែលគេចង់បន្តជីវិតនយោបាយឡើងវិញ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន ១,៥៧៨នាក់ ដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកបានស្នើសុំឱ្យអ្នកនយោបាយទាំងឡាយកុំលាបពណ៌គ្នា ឃើញគេចេញមកធ្វើនយោបាយ ហើយចោទថាគណបក្សប្រជាជនកម្ពុជា ចោទមកដល់រដ្ឋាភិបាលថាទិញដូរមនុស្ស។ លោកបានបន្តថា អ្នកកំពុងមើលស្រាលអតីតសហការីរបស់អ្នកស្មើនឹងទំនិញទិញដូរ នោះហើយជាភាពបរាជ័យដែលអ្នកធ្លាប់ទទួល៕

អត្ថបទទាក់ទង