ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្ញើសារលិខិតជូនជនរួមជាតិ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជា លើកទី២១ និងទិវាជនមានពិការភាពអន្ដរជាតិ លើកទី៣៧

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 24
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្ញើសារលិខិតជូនជនរួមជាតិ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជា លើកទី២១ និងទិវាជនមានពិការភាពអន្ដរជាតិ លើកទី៣៧ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្ញើសារលិខិតជូនជនរួមជាតិ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជា លើកទី២១ និងទិវាជនមានពិការភាពអន្ដរជាតិ លើកទី៣៧

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានផ្ញើសារលិខិតជូនជនរួមជាតិ ក្នុងឱកាសសន្និបាតបូកសរុប ការអនុវត្តផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីពិការភាព ២០១៤-២០១៨ និងការប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីពិការភាព២០១៩-២០២៣ ព្រមទាំងទិវាជនមានពិការភាពកម្ពុជា លើកទី២១ និងទិវាជនមានពិការភាពអន្ដរជាតិ លើកទី៣៧ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩។

ក្នុងសារលិខិតដែលទទួលបាននៅរសៀលថ្ងៃនេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានគូសបញ្ជាក់ថា សិទ្ធិរបស់ជនមានពិការភាព ក៏ត្រូវបានការពារដោយច្បាប់ជាតិ និងអន្ដរជាតិ ក្នុងគោលបំណងការពារសិទ្ធិសេរីភាព ការពារផលប្រយោជន៍ ទប់ស្កាត់ កាត់បន្ថយ លុបបំបាត់ ការរើងអើងចំពោះជនមានពិការភាព ដើម្បីធានាដល់សិទ្ធិស្មើភាពគ្នា នៃសកម្មភាពក្នុងសង្គមរវាងជនមានពិការភាព និងមិនមានពិការភាព។

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានឲ្យដឹងថា ជនមានពិការភាព ត្រូវបានផ្តល់អាទិភាពក្នុងការជ្រើសរើសឲ្យចូលបម្រើការងារ នៅក្នុងក្រសួង ស្ថាប័នរដ្ឋចំនួន៤០ ដោយគិតក្នុងឆ្នាំ២០១៩នេះ ជនមានពិការភាពបានចូលបម្រើការងារសរុប ចំនួន២,៨៦០នាក់ ស្រ្តីមានពិការភាព ចំនួន៧៨៩នាក់។ ក្នុងនោះពិការកម្រិតធ្ងន់មាន ចំនួន១,៥៥៧នាក់ ដែលក្នុងម្នាក់គិតស្មើនឹងចំនួន២នាក់ មានចំនួនសរុប៤,៤១៧នាក់ ស្មើនឹង១,៩៥ភាគរយ ហើយបច្ចុប្បន្នគ្រប់ក្រសួង ស្ថាប័នរដ្ឋកំពុងជ្រើសរើស ឲ្យគ្រប់តាមអត្រាកំណត់ចំនួន២ភាគរយ នៅក្នុងឆ្នាំ២០១៩។

ដោយឡែកនៅវិស័យឯកជន ចំនួន១០២អង្គភាព ដែលបានចុះបញ្ជី បានជ្រើសរើសនិយោជិកមានពិការភាពសរុប ចំនួន៣,៧៩២នាក់ ស្មើ២,៩៤ភាគរយ ក្នុងនោះមានស្រ្តីមានពិការភាព ចំនួន២,១៦២នាក់ ៕

អត្ថបទទាក់ទង