ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ បើបរទេសសម្លាប់កម្ពុជាតាមរូបភាពណាមួយ ស្មើនឹងសម្លាប់ក្រុមដែលអ្នកឯងគាំទ្រឱ្យប្រឆាំងនឹងរដ្ឋាភិបាល ហ៊ុន សែន ដែរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 58
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ បើបរទេសសម្លាប់កម្ពុជាតាមរូបភាពណាមួយ ស្មើនឹងសម្លាប់ក្រុមដែលអ្នកឯងគាំទ្រឱ្យប្រឆាំងនឹងរដ្ឋាភិបាល ហ៊ុន សែន ដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ បើបរទេសសម្លាប់កម្ពុជាតាមរូបភាពណាមួយ ស្មើនឹងសម្លាប់ក្រុមដែលអ្នកឯងគាំទ្រឱ្យប្រឆាំងនឹងរដ្ឋាភិបាល ហ៊ុន សែន ដែរ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថាបរទេស ល្មមបញ្ឈប់ហើយ ការគម្រាមកាត់ជំនួយ ឬការអនុគ្រោះពន្ធ ព្រោះនៅលើពិភពលោកនេះគេធុញទ្រាន់ណាស់ទៅហើយ ដោយលោកបានបញ្ជាក់ថា «ការសម្លាប់កម្ពុជាតាមរូបភាពណាមួយ ស្មើហ្នឹងសម្លាប់ក្រុមដែលអ្នកឯងគាំទ្រ ឱ្យប្រឆាំងនឹងរដ្ឋាភិបាល ហ៊ុន សែន បើចង់ឱ្យពួកប្រឆាំងងាប់កាត់ទៅ បើចង់ឱ្យក្រុមប្រឆាំងកុំងាប់ កុំធ្វើ ហើយមកជជែកគ្នា ពិភាក្សាគ្នា កែលម្អសភាពការបន្តទៅមុខជាមួយគ្នា ក្នុងភាពជាដៃគូស្មើភាព លើការគោរពឯករាជ្យ និងអធិបតេយ្យ»។

លោកនាយករដ្ឋមន្ត្រី ថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែងជិត៥៣គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថាកម្ពុជារង់ចាំមើលជំហ៊ានបរទេសដើរមុន ប៉ុន្តែប្រសិនបើបរទេសដាក់ទណ្ឌកម្មចំពោះកម្ពុជា គឺមានតម្លៃស្មើនឹងសម្លាប់បក្សប្រឆាំង ដោយលោកបានថ្លែងថា «ការដាក់ទណ្ឌកម្មចំពោះកម្ពុជា មានតម្លៃស្មើនឹងសម្លាប់បក្សប្រឆាំង ប៉ុន្តែមិនមានមានន័យថាកម្ពុជាគ្មានពហុបក្សទេ ពហុបក្សនៅតែមាន បោះឆ្នោតកន្លងទៅ ២០គណបក្ស យើងនៅតែបន្តពហុបក្ស បោះឆ្នោតតាមការកំណត់របស់រដ្ឋធម្មនុញ្ញ»។

លោកបានសង្កត់ធ្ងន់ថា បើបរទេសដាក់ទណ្ឌកម្មកម្ពុជាមែននោះ ក្រុមជ្រុលនិយមដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ក្រោយការបោះឆ្នោតឆ្នាំ២០១៣ នឹងត្រូវចប់ «អាព្រហើនៗនឹងត្រូវចប់សេចក្តីរបស់វា រឿងអីឱ្យបន្តទៅទៀត ធ្វើខុសហើយមិនព្រមទទួលខុស ផ្តួលរដ្ឋអំណាចក្រោយការបោះឆ្នោត តើនេះជាអ្វី? តើវាខុសច្បាប់ទេ? ដល់ពេលគេដាក់ទោស រត់ទៅពឹងបរទេសឱ្យមកសម្លាប់ប្រជាជនខ្មែរ តើប្រជាជនខ្មែរគួរមានឥរិយាបទយ៉ាងណាចំពោះពួកអាចង្រៃ?»។

លោក ហ៊ុន សែន បានបន្ថែមថា «ពិតហើយយើងមិនចង់ធ្វើសត្រូវចំពោះអ្នកណាទាំងអស់ យើងចង់ពង្រីកមិត្តភក្តិនៅលើពិភពលោក ប៉ុន្តែសូមមិត្តភក្តិស្គាល់គ្នាឱ្យច្បាស់ កុំឱ្យប្រព្រឹត្តកំហុស ដែលយកប្រជាជន១៦លាននាក់ទៅបម្រើឱ្យគោលដៅនយោយបាយរបស់ខ្លួន ក្នុងការបំផ្លិចបំផ្លាញកម្ពុជានោះ»៕

អត្ថបទទាក់ទង