ខ្មែរប៉ុស្ដិ៍ Close

ខេត្តព្រះសីហនុ និងតំណាងក្រសួងពាណិជ្ជកម្ម បើកកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លី រវាងក្រសួង, ក្រុមហ៊ុនវិនិយោគ និងពលរដ្ឋ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 13
ខេត្តព្រះសីហនុ និងតំណាងក្រសួងពាណិជ្ជកម្ម បើកកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លី រវាងក្រសួង, ក្រុមហ៊ុនវិនិយោគ និងពលរដ្ឋ ខេត្តព្រះសីហនុ និងតំណាងក្រសួងពាណិជ្ជកម្ម បើកកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លី រវាងក្រសួង, ក្រុមហ៊ុនវិនិយោគ និងពលរដ្ឋ

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំស្នើសុំចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋចំនួន ២៧គ្រួសារ មានទីតាំងនៅភូមិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

 

លោក គួច ចំរើន បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តបានរៀបចំចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងត្រូវបញ្ចប់នៅឆ្នាំ២០២៥។ ទន្ទឹមនេះដីដែលមានជាប់ពាក់ព័ន្ធនឹងក្រសួងពាណិជ្ជកម្ម យើងបានធ្វើការវាស់វែងរួចហើយ តែនៅមិនបានបិទផ្សាយ។ ក្រុមការងាររបស់រដ្ឋបាលខេត្តបានប្រមូលផ្តុំឯកសារស្រាវជ្រាវពាក់ព័ន្ធនឹងដីធ្លី ដើម្បីធ្វើការសម្រេចចិត្តចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ កាត់បន្ថយការទំនាស់ដីធ្លី។ តាមការស្រាវជ្រាវពិនិត្យឃើញថា យោងតាមអនុក្រឹត្យលេខ១១៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៥ របស់រាជរដ្ឋាភិបាលត្រូវបាននិរាករណ៍នូវអនុក្រឹត្យលេខ៧៣ អនក្រ.បក និងអនុក្រិតលេខ០២ អនក្រ.បក រួចមកហើយ ដូច្នេះធ្វើការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដែលមានការទាក់ទងដីក្រសួងពាណិជ្ជកម្មគ្រប់គ្រងដែលនៅសល់ ៦ហិកតា ទី១.ត្រូវចុះបញ្ជីឱ្យក្រសួងពាណិជ្ជកម្មគ្រប់គ្រង ២.ទាក់ទងទិដ្ឋភាពដីដែលក្រុមហ៊ុន Caltex ធ្វើការវិនិយោគនៅលើទីតាំងដី ៦ហិកតា ដើម្បីឱ្យក្រុមហ៊ុន Caltex មានការកក់ក្តៅក្នុងការធ្វើវិនិយោគពោងប្រេងនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

លោក ប៉ាវ ហេងតារា បានឯកភាពតាមរបាយការណ៍ស្រាវជ្រាវរបស់រដ្ឋបាលខេត្តដែលបាននិរាករណ៍តាមលិខិតលេខ១១៩ មិនមានការយល់ជំទាស់នោះទេ ស្នើសុំឱ្យរដ្ឋបាលខេត្តបន្តនិតិវិធីចុះបញ្ជីចេញប័ណ្ណជូនប្រជាពលរដ្ឋ។

អង្គប្រជុំបានពិនិត្យពិភាក្សាសម្រេចធ្វើការចុះបញ្ជីដីជូនប្រជាពលរដ្ឋចំនួន២៧គ្រួសារ ដើម្បីចេញប័ណ្ណកម្មសិទ្ធស្របច្បាប់ ម្យ៉ាងទៀតការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគាំទ្រដល់ដំណើរការវិនិយោគរបស់ក្រុមហ៊ុន Caltex ឆ្លើយតបទៅនឹងការអភិវឌ្ឍរីកចម្រើននាពេលខាងមុខ និងធានាផលប្រយោជន៍អ្នកវិនិយោគនៅខេត្តព្រះសីហនុ​ ៕

 

អត្ថបទទាក់ទង