ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកវិញ្ញាសាប្រលងសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិ នៅសាលាបឋមសិក្សាអនុវិទ្យាល័យតេជោសែនកម្ម
នៅថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០១៩ លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកវិញ្ញាសាប្រលង សញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិ នៅសាលាបឋមសិក្សា អនុវិទ្យាល័យតេជោសែនកម្មករ ( ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩សីហាដល់ថ្ងៃទី២០សីហា២០១៩ ) ក្នុងនោះ ខេត្តព្រះសីហនុ មានសិស្សចូលរួមប្រឡងចំនួន ១៥៨៥នាក់ ស្រី ៧៥៧នាក់ ដែលចែកចេញជា ៥មណ្ឌល ក្នុងនោះនៅក្រុងព្រះសីហនុមាន៣មណ្ឌល និងនៅស្រុកព្រៃនប់មាន២មណ្ឌល ។
សូមជម្រាបផងដែរថា នៅក្រុងព្រះសីហនុ រួមមានមណ្ឌលវិទ្យាលយ័ក្រុងព្រះសីហនុ ,មណ្ឌលអនុវិទ្យាលយ័សម្តេចឪក្នុងសង្កាត់លេខ៣ និងមណ្ឌលបឋមសិក្សា.អនុវិទ្យាលយ័តេជោសែន កម្មករ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅស្រុកព្រៃនប់ មណ្ឌលប្រឡងទាំង២ស្ថិតនៅក្នុងវិទ្យាលយ័វាលរេញ ឃុំវាលរេញស្រុកព្រៃនប់៕