ខ្មែរប៉ុស្ដិ៍ Close

មើលហើយព្រឺរោម!! ខ្មែរកាលសម័យបុរាណប្រើវិធីការពារខ្លួនដូចជា ៖ កូនក្រក យ័ន្ត មន្តអាគម និងអាថ័ន ខ្នាយតាន់…

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 74

ជំនឿលើមន្តអាគមនាសម័យដើម​ គឺខ្លាំងក្លាណាស់ធ្វើឲ្យមនុស្សនាំគ្នាស្វែងរកគ្រូ មន្តអាគមឲ្យ ជួយពួកគេមានដូចជា ធ្វើឲ្យគេខ្លាំងពូកែកាប់មិនមុតដុតមិនឆេះ ធ្វើស្នេហ៍ឲ្យគេអាណិតស្រលាញ់ ដាក់ស្នេហ៍ទៅកាន់នរណាម្នាក់ ដោះអំពើ ឬមើលជម្ងឺ…ជាដើម។

សម័យបច្ចុប្បន្នជំនឿលើគ្រូមន្តអាគមមានការថមថយជាខ្លាំងដោយសារថាពេលខ្លះគ្រូខ្លួនឯងជាអ្នកធ្វើឲ្យសាបរលាបខូចឈ្មោះគ្រូដែលសក្តិសិទ្ធិពិតប្រាកដដូចជាគេឲ្យធ្វើស្នេហ៍បែរជាធ្វើឲ្យអ្នកទៅពឹងងាកមកស្រឡាញ់គ្រូទៅវិញ,ពេលខ្លះគ្រូរំលោភអ្នកទៅពឹងឲ្យជួយត្រូវរងនូវការប្តឹងនិងក្តៅក្រហាយពីមហាជន,គ្រូទារប្រាក់ច្រើនលើសលប់, ពេលខ្លះមិនចេះ អ្វីសោះតែតាំងខ្លួនជាគ្រូវេទមន្តបោកប្រាស់គេឯង។បើនិយាយពីរឿងកាប់មិនមុតដុតមិនឆេះវិញបើពីដើមគឺពិតជាពូកែព្រោះសម័យប្រើដាវកាំបិតព្រួញធ្នូស្នាដែលជាអាវុធបុរាណលុះសម័យវិទ្យាសាស្រ្តរីកចម្រើនគេប្រើកាំភ្លើងគ្រាប់តូចធំរហូតដល់មីស៊ីល កម្លាំងវេទមន្តមិនអាចទប់ជាប់បានដែរទោះខ្លាំងពូកែបាញ់មិនមុតតែបើបាញ់បេ៤០ដាក់ហោចណាស់ក៏គ្រាំឬបែកគ្រឿងក្នុងស្លាប់ដែរ។

ទោះយ៉ាងណាក៏នៅតែមានអ្នកជឿលើគ្រូវេទមន្តដែរនាពេលសព្វថ្ងៃដោយគេគិតថាអាគមផ្សំអាយុក្នុងនោះមានអ្នកជឿលើគ្រូទស្សន៍ទាយ,គ្រូធ្វើស្នេហ៍,គ្រូដោះអំពើ,គ្រូដេញខ្មោចព្រាយបិសាច…ជា ដើម។
នៅតាមស្រុកភូមិបើមានជន ណាម្នាក់មានគំនុំចង់សងសឹក និងជន ណាម្នាក់ទៀត គេរមែងតែទៅរកគ្រូធ្មប់ ដែលចេះប្រើវេទមន្តសូត្រផ្លុំ ដើម្បីធ្វើឱ្យ របស់ផ្សេងៗមួយចំនួនដែលអាចបង្ក គ្រោះថ្នាក់ ឱ្យចូលក្នុងខ្លួនប្រាណរបស់ គូបដិបក្ខមិនខាន ។ ជាទូទៅវត្ថុដែល គេមានកាំបិត ដែកគោល បន្លា កាំបិត ស្បែកក្របី ស្បែកគោ ។
តាមពិតទៅវិធីសាស្ត្រនេះ មាន វត្ថុបំណងគឺសម្លាប់គូសត្រូវដោយបំបាត់ នូវរាល់ភស្តុតាងពាក់ព័ន្ធឬមិនឱ្យដឹង ខ្លួន ។

ជនដែលរងគ្រោះកាលបើកើត មានក្តីចុកចាប់ក្នុងសព៌ាង្គកាយ បាយ មិនឆ្ងាញ់ ដេកមិនលក់ ដោយសារសា មីខ្លួនជឿជាក់ថាត្រូវអំពើ ក៏ម្នាម្នីទៅ រកគ្រូវេទមន្តដែលអាចបញ្ចូលខ្មោច ព្រាយតាមរយៈរូបអារក្ស ដោយមាន ភ្លេងកំដរដើម្បីយករបស់ទាំងនោះ ចេញពីក្នុងខ្លួនជនរងគ្រោះ ។ ជួនកាល តាមសំណូមពររបស់អ្នករងគ្រោះ ក្រោយពីរំដោះរួចវត្ថុអប្រិយ ឬចង្រៃ ទាំងនោះក៏ត្រូវបញ្ចូលក្នុងខ្លួនប្រាណ របស់អ្នកធ្វើអំពើទៅវិញ ។

សម្រាប់គ្រូស្នេហ៍ក៏ដូច្នេះដែរ ព្រោះថា កាលបើចង់ឱ្យប្រើមន្តអាគម សូត្រផ្លុំរួមផ្សំ និងការប្រើក្រមួន ដែល នរណាមួយ និងនរណាមួយ ទោះជា ស្រីក្តីប្រុសក្តីលាយដាក់នៅក្នុងដន្លាប់ ឱ្យមនុស្សលាប និងការកាន់ត្រណម ផ្សេងៗផងដែរ ។
ជាវិធីសាស្ត្រជាទូទៅគ្រូស្នេហ៍ ខ្មែរតែងតែប្រើព្រះគាថា ន-ធា-យ៉ ហើយសូត្រផ្លុំបញ្ចូលក្នុងក្រមួនដោយ រៀបរាប់អាយុ ថ្ងៃ ខែ ឆ្នាំកំណើតនៃ បុគ្គលដាក់បញ្ចូលក្នុងដន្លាប់ ហើយហុច ឱ្យបុរសឬស្ត្រីដែលគេលួចស្រលាញ់ ឬបេតីដោយមិនដឹងខ្លួន ។
ជួនកាលបុរសនោះមុននឹង និយាយទៅកាន់នារី តែងតែយកក្រមួន មកលាបបបូរមាត់ ចិញ្ចើម ហើយតម្រង់ ដើរទៅរកនារីនោះ ។

មានបុរសខ្លះបានបញ្ចុះធ្មេញ មាសក្នុងមាត់របស់ខ្លួនហើយសើច បញ្ចោញឱ្យនារីឃើញ ពេលដែលនារី នោះដើរកាត់មុខខ្លួនដោយមាន អាកប្បកិរិយាញញឹមញញែម រាក់ទាក់ ទន់ភ្លន់ រួសរាយ ដោយចេះក្លែមវាចា សុភាពរាបសា ។
ព្រោះតែមានជំនឿលើមន្តអាគមទើបកាលពីដើមគេនិយមសាក់យ័ន្តលើរាងកាយ,ខ្លះស្វែងរករបស់សក្តិសិទ្ធិដូចជាកូនក្រក,នាងពួន,គុជឃ្មុំ…ដោយជឿថាជួយគេឲ្យខ្លាំងពូកែ៕

អត្ថបទទាក់ទង