ខ្មែរប៉ុស្ដិ៍ Close

មកទស្សនារូបថតដ៏កម្ររបស់កម្ពុជានាសម័យកាលអាណានិគមបារាំង (រូបពណ៌)

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២០ វប្បធម៌ & ប្រវត្តិសាស្រ្ដ 231
មកទស្សនារូបថតដ៏កម្ររបស់កម្ពុជានាសម័យកាលអាណានិគមបារាំង (រូបពណ៌) ព្រះបរមរតនកោដ្ឋពេលទ្រង់ឡើងសោយរាជ្យ

ទំព័រហ្វេសប៊ុក Win Ripple បន្តបង្ហោះចែកចាយរូបថតដ៏កម្រនានាផ្សេងទៀត ដែលបង្ហាញពីកម្ពុជាក្នុងសម័យកាលអាណានិគមបារាំង នូវព្រះរាជសកម្មភាពនានារបស់ព្រះមហាក្សត្រ រហូតដល់សកម្មភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរទូទៅនៅសម័យនោះទៀតផង។ សូមរីករាយទស្សនាដូចខាងក្រោម៖

ល្បែងប្រជាប្រិយខ្មែរ គោះអង្រែ
កងទ័ពស្ម័គ្រចិត្តខ្មែរទៅជួយច្បាំងឲ្យបារាំងក្នុងសង្គ្រាមលោកលើកទីមួយ

កន្លែងលក់ស៊ុបនៅក្រុងព្រៃនគរ Saigon

ចិនលក់តៅស៊ន់ ឬ លក់តៅហ៊ូផ្អែម

ព្រះបរមរតនកោដ្ឋពេលទ្រង់ឡើងសោយរាជ្យ

ស្ពានព្រែកពាមផ្លុង

ព្រះឆាយាល័ក្ខណ៍ព្រះបាទ នរោត្ដម
កងរក្សាព្រះមហាក្សត្រ (ជំនាន់នោះគេនិយមហៅថា កងរក្សាព្រះអង្គ)

កងទ័ពស្ម័គ្រចិត្តខ្មែរទៅជួយច្បាំងឲ្យបារាំងក្នុងសង្គ្រាមលោកលើកទីមួយ
គង់លើកៅអី ព្រះនាម នរោត្តម បុផ្ផាភួង បុស្បាពុំងារ ជាព្រះជាយាទីពីរនៃព្រះករុណាមុនីវង្ស ឯ សម្តេចព្រះអយ្យិកាដែលឈ គឺជា សម្តេចព្រះមហាក្សត្រី កាណ៍វិមាណ នរលក្ខណទេវី គឺជាព្រះរៀមបង្កើតរបស់ព្រះអង្គម្ចាស់បុផ្ផាភួង ហើយក៏ជាព្រះមហេសីទីមួយនៃ ព្រះករុណាមុនីវង្សផងដែរ

សិប្បកម្មផលិតខ្លាញ់ត្រី សម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមលោកលើកទី១នៅបារាំង
រាជាយស្ម័យយាន​កម្ពុជា

ការិយាល័យប្រៃសនីយ៍

ផ្សារធំថ្មី
ព្រះបរមរាជវាំង
ក្បួនដំរីនៅព្រះបរមរាជវាំង

អត្ថបទទាក់ទង