មកទស្សនារូបភាពប្រវត្តិសាស្រ្តខ្លះៗនៃទឹកដីខ្មែរនាអតីតកាល
កម្ពុជានាអតីតកាលត្រូវបានបរទេសដាក់រហ័សនាមអោយថាជា «គុជនៅអាស៊ី» ដោយសារតែព្រះរាជាណាចក្រមួយនេះ មានសម្រស់ស្រស់ស្អាត ប្រជាជនរួសរាយរាក់ទាក់ ស្វាហាប់ និងមានសក្ដានុពលក្នុងការក្លាយជាមហាអំណាចមួយនៅក្នុងតំបន់ រហូតមានប្រទេសខ្លះដូចជាសឹង្ហបុរីជាដើម ប្រកាសយកគម្រូនៃការអភិវឌ្ឍនគរូបនីយកម្មទីក្រុងភ្នំពេញទៅធ្វើនៅឯប្រទេសរបស់ខ្លួនថែមទៀតផង។
ទោះបីជាយ៉ាងនេះក៏ដោយ អ្វីៗត្រូវបានបំផ្លាញស្ទើរទាំងស្រុងនៅក្នុងសម័យប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
សំណាងល្អដែរដែលយើងនៅមានសេសសល់រូបភាពនៃការរីកចម្រើននាសម័យនោះខ្លះៗសម្រាប់ចែកជូនប្រិយមិត្តទស្សនាកំសាន្ត និងទុកជាឯកសារតទៅថ្ងៃមុខ។ តាមរយៈគណនីហ្វេសប៊ុក Win Ripple សូមទស្សនារូបភាពប្រវត្តិសាស្រ្តខ្លះៗនៃទឹកដីខ្មែរនាអតីតកាលដូចខាងក្រោម៖