ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-ថៃ ប្រជុំពិនិត្យលទ្ធភាពបើកដំណើរការច្រកអន្តរជាតិស្ទឹងបត់ ប៉ោយប៉ែត

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 29
កម្ពុជា-ថៃ ប្រជុំពិនិត្យលទ្ធភាពបើកដំណើរការច្រកអន្តរជាតិស្ទឹងបត់ ប៉ោយប៉ែត កម្ពុជា-ថៃ ប្រជុំពិនិត្យលទ្ធភាពបើកដំណើរការច្រកអន្តរជាតិស្ទឹងបត់ ប៉ោយប៉ែត

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានចូលរួមជាមួយប្រតិភូក្រសួងសាធារណៈការ និងដឹកជញ្ជូន ជួបប្រជុំពិភាក្សាការងារជាមួយភាគីថៃ ដើម្បីពិនិត្យវឌ្ឍនភាពការងារកសាងទីស្នាក់ការការិយាល័យរដ្ឋបាលច្រកអន្តរជាតិស្ទឹងបត់ ក្នុងការបើកឲ្យដំណើរការនាពេលខាងមុខនេះ ។ គួរបញ្ជាក់ថា ច្រកអន្តរជាតិស្ទឹងបត់ មានទីតាំងស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារនេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូន កម្ពុជា – ថៃ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ – ខេត្តស្រះកែវ បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ លើការងារជម្រុញដល់ក្រុមហ៊ុនសាងសង់អគារ ការិយាល័យរដ្ឋបាលកម្ពុជា ដើម្បីឲ្យបានលឿនតាមផែនការ សម្រាប់លទ្ធភាពបើកឲ្យដំណើរការ ការចរាចរណ៍ដឹកជញ្ជូនទំនិញ ចេញចូលទៅមក កម្ពុជា-ថៃ ជម្រុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ៕

អត្ថបទទាក់ទង