ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងនាំយករង្វាន់លើកទឹកចិត្តរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជូនលោកយាយដែលមានអាយុលើសពី ១០០ឆ្នាំ ចំនួន ២នាក់ដែលបានស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 77
អភិបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងនាំយករង្វាន់លើកទឹកចិត្តរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជូនលោកយាយដែលមានអាយុលើសពី ១០០ឆ្នាំ ចំនួន ២នាក់ដែលបានស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ អភិបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងនាំយករង្វាន់លើកទឹកចិត្តរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជូនលោកយាយដែលមានអាយុលើសពី ១០០ឆ្នាំ ចំនួន ២នាក់ដែលបានស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស អមដំណើរដោយ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយករង្វាន់លើកទឹកចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកយាយ ដែលមានអាយុលើសពី ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៦នាក់ រស់នៅក្នុងខេត្តបន្ទាយមានជ័យ។

  1. លោកយាយ ថូ ឈិន អាយុ១០២ឆ្នាំ រស់នៅភូមិគោកចក ឃុំសូភី ស្រុកអូរជ្រៅ
  2. លោកយាយ ណៃ ថោង អាយុ ១០២ ឆ្នាំ រស់នៅប៉ោយស្វាយ ឃុំរហាល ស្រុកព្រះនេត្រព្រះ
  3. លោកយាយ មាស ផល អាយុ ១០៦ឆ្នាំ រស់នៅភូមិថ្មរមៀលកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក
  4. លោកតា ឡៃ ខំផាន់ អាយុ១០១ ឆ្នាំ រស់នៅភូមិកូបតូច ឃុំគុតសត ស្រុកអូរជ្រៅ
  5. លោកយាយ ជុំ សាវឿន អាយុ ១០០ ឆ្នាំ រស់នៅឃុំតាបែន ស្រុកស្វាយ
  6. លោកយាយ លោកយាយ ឆៅ វិញ អាយុ ១០១ឆ្នាំ រស់នៅភូមិពង្រ ឃុំសិង្ហ ស្រុកអូរជ្រៅ

សូមបញ្ជាក់ថា អំណោយសម្តេចតេជោ ហ៊ុន សែន ដែលត្រូវផ្តល់ជូនលោកយាយ នាពេលនេះ គឺទទួលបានក្នុង ១នាក់ ថវិកាចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕

អត្ថបទទាក់ទង