ខ្មែរប៉ុស្ដិ៍ Close

លោក អ៊ុំ រាត្រី នាំយកផ្លែមៀន ជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនពលករធ្វើចត្តាឡីស័កតាមមណ្ឌល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 31
លោក អ៊ុំ រាត្រី នាំយកផ្លែមៀន ជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនពលករធ្វើចត្តាឡីស័កតាមមណ្ឌល លោក អ៊ុំ រាត្រី នាំយកផ្លែមៀន ជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនពលករធ្វើចត្តាឡីស័កតាមមណ្ឌល

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោកស្រី រស់ សុផានី អភិបាលរងខេត្ត លោក កេតុ វណ្ណសុីន នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត បានអញ្ជើញបន្តនាំយកផ្លែមៀន ជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ជូនពលករធ្វើចត្តាឡីស័កតាមមណ្ឌល និងមណ្ឌលព្យាបាល នៅមណ្ឌលធ្វើចត្តាឡីស័កស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ផ្លែមៀនដែលលោកអភិបាលខេត្ត ទទួលបានពីក្រុមការងារ ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានចុះប្រមូលទិញផ្លែមៀន (តាង៉ែន) ពីប្រជាកសិករនៅខេត្តបាត់ដំបង។

នេះជាលើកទី២ដែលខេត្តទទួលផ្លែមៀន នាយប់ថ្ងៃទី២២ សីហា ដែលមានចំនួន ២តោនបន្ថែមទៀត សរុបប្រមាណជាង ៤តោន ដើម្បីបែងចែកជូនទៅកាន់ប្រជាពលករ បានកំពុងធ្វើចត្តាឡីស័កតាមមណ្ឌលនានាតាមក្រុង/ស្រុក។

ក្នុងនាមរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណ និងជូនពរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន៕

អត្ថបទទាក់ទង